អាមេរិកបារម្ភពីជំងឺកញ្ជ្រឹលរាលដាលទ្រង់ទ្រាយធំ មិនធ្លាប់មាន២៥ឆ្នាំកន្លងមក

ចែករំលែក៖

ជំងឺកញ្ជ្រិលបង្កក្តីបារម្ភយ៉ាងខ្លាំង ដល់បណ្តាប្រទេសនៅជុំវិញពិភពលោក ពិសេសនៅក្នុងតំបន់អាស៊ីនាពេលកន្លងមក ។ នៅពេលនេះប្រទេសតំបន់អាមេរិក ក៏បានបង្ហាញក្តីបារម្ភពីការរាលដាលនៃជំងឺកញ្ជ្រឹល។

នៅពេលនេះដែល  មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ (CDC) របស់អាមេរិក បានប្រកាស ថាជំងឺកញ្ជ្រឹល បានកើនឡើងខ្ពស់បំផុត ក្នុងរយៈពេលជាង២៥ឆ្នាំកន្លងមកនេះ នៅក្នុងប្រទេសអាមេរិក ។

ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលសេវាសុខាភិបាល និងមនុស្ស (HHS) បានជំរុញឲ្យប្រជាពលរដ្ឋរួសរាន់ទៅចាក់វាក់សាំងបង្ការជំងឺកញ្ជ្រឹលនេះ ឲ្យទាន់ពេលវេលា ដើម្បីទប់ស្កាត់ការរីករាលដាលកាន់តែធ្ងន់ធ្ងរជាងនេះ។

HHS បានបញ្ជាក់ថា មានតែវាក់សាំងប៉ុណ្ណោះ ទើបមានប្រសិទ្ធភាព អាចការពារជំងឺនេះ កុំឲ្យរីករាលដាលបាន។ ទីក្រុងញូវយ៉ក ជាទីតាំងដែលផ្ទុះជំងឺកញ្ជ្រឹលនេះច្រើនជាងគេ ។

គួរបញ្ជាក់ផងដែរថា អ្នកជំនាញជំងឺកញ្ជ្រឹល នៅកម្ពុជា ធ្លាប់បានលើកឡើងផងដែរថា ជំងឺនេះ គឺងាយកើតចំពោះកុមារ ដែលខ្វះអាហារូបត្ថម្ភ កុមារដែលកើតជំងឺរបេង កុមារដែលមិនបានបៅទឹកដោះរបស់ម្តាយជាលើកដំបូងឲ្យគ្រប់គ្រាន់ និងការរស់នៅប្រចាំថ្ងៃ ខ្វះអនាម័យ។

ជំងឺកញ្ជ្រឹល ងាយកើតចំពោះកុមារដែលមានអាយុ ចាប់ពី ៩ខែរហូតដល់១៥ឆ្នាំ។ កុមារងាយកើតជំងឺកញ្ជ្រឹល ព្រោះកុមារមានប្រព័ន្ធភាពសុំានៃរាងកាយខ្សោយ ម្ល៉ោះហើយជាហេតុ បណ្ដាលឲ្យកុមារងាយប្រឈមនឹងការកើតជំងឺឆ្លងផ្សេងៗ ដែលបណ្ដាលមកពីបាក់តេរី និងមេរោគ។

ជំងឺកញ្ជ្រឹល បង្កមកពីមេរោគមួយប្រភេទមានឈ្មោះ វឺរាយសេឡា សុះស្ទឺ វីរុស (Varicella Zoster Virus) ជាប្រភេទមេរោគដែលងាយចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀត តាមរយៈការក្អក កណ្ដាស់ និងការប៉ះពាល់ទឹករងៃ ដំបៅរបស់អ្នកជំងឺជាដើម។

កុមារដែលកើតជំងឺកញ្ជ្រឹល អាចបណ្ដាលឲ្យខូចប្រព័ន្ធប្រសាទ ជាហេតុបណ្ដាលឲ្យកុមារឈឺក សតិបញ្ញាមិនល្អ ការចងចាំចុះខ្សោយ ហើយការលូតលាស់មានសភាពយឺតយ៉ាវខុសធម្មតា។ ជាការកត់សម្គាល់លើកុមារដែលកើតជំងឺកញ្ជ្រឹល គឺប្រឈមមុខនឹងការមានស្លាកស្នាម ពិសេសមនុស្សពេញវ័យ។

មន្ត្រីជំនាញផ្នែកសុខភាព បានពន្យល់ថា កុមារកើតជំងឺកញ្ជ្រឹល គួរសម្រាកឲ្យបានច្រើន និងត្រូវទទួលទានទឹកឲ្យបានច្រើន ដើម្បីផ្តល់ជាតិទឹកដល់កុមារ ព្រោះថា កុមារកើតជំងឺកញ្ជ្រឹល គឺមានសភាពក្តៅខ្លួនខុសពីធម្មតា ៕ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print