ទើបតែអាយុ២១ឆ្នាំសោះ កញ្ញា Lexie Alford បានធ្វើដំណើរ ជិត២០០ ប្រទេសនៅជុំវិញពិភបលោក ។ ប្រទេសចុងក្រោយបំផុត នៅក្នុងដំណើរទស្សនកិច្ចជុំវិញពិភពលោកនោះគឺ កូរ៉េខាងជើង ដោយសារតែការសុំច្បាប់ចូលទៅកាន់កូរ៉េខាជើង ត្រូវចំណាយពេលយូ ទម្រាំទទួលបានការអនុញ្ញាតិ។
ក្រោយការបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នារីដ៏ស្រស់ស្អាត់ជនជាតិអាមេរិក បានក្លាយទៅជា មនុស្សវ័យក្មេងបំផុត ធ្វើដំណើកម្សាន្តជុំវិញពិភពលោក គឺ១៩៦ប្រទេស ហើយពេលនេះបានបាកដាក់លិខិត ស្នើសំទទួលស្គល់ ឯតទគ្គកម្ម ពិភពលោក ។
នាង Lexie Alford អាយុ២១ឆ្នាំមកពីទីក្រុង Nevada រដ្ឋCalifornia អាមេរិក បាន ដក្លាយទៅជា ស្ត្រីវ័យក្មេងបំផុតលើពិភពលោក ធ្វើដំណើរទស្សនកិច្ចដល់ទៅ១៩៦ប្រទេស ។តាមសារព័ត៌មាន Fox News នាង Lexie Alford កំពុងប្រជែងយកដំណែង ជនជាតិអង់គ្លេស ដែលបានគត់ត្រានៅក្នុងសៀវភៅកំណត់ត្រាពិភពលោកកាលពីឆ្នាំ២០១៣ ។
ក្នុងចំណោម២០៦ប្រទេសដែលមាន ដែនអធិបតេយ្យ ក្នុងនោះមាន ១៩៣ ប្រទេសជាសមាជិករបស់អង្គការ សហប្រជាជាតិ ។ ចំណែកអាមេរិកវិញ បានទទូលស្គល់តែ១៩៥ប្រទេសប៉ុណ្ណោះ ដែលមានអធិបតេយ្យភាព ។
នៅក្នុងដំណើរកម្សាន្តរបស់នាង ប្រទេសកូរ៉េខាងជើង គឺជាប្រទេសចុងក្រោយបំផុត ហើយនាងត្រូវស្នើរសុំច្បាប់ដល់ទៅ៦ខែទើប ទទួលបានការអនុញ្ញាតិ៕