រន្ទះបាញ់សិស្សសាលាបណ្តាលឱ្យ ស្លាប់២នាក់ របួសធ្ងន់ម្នាក់ដែលពួកគេកំពុងលេងបាល់ទាត់នៅមុខសាលារៀន

ចែករំលែក៖

ខេត្តរតនគិរី៖ ហេតុការណ៍ដ៏រន្ធត់មួយដោយមានករណីរន្ទះបាញ់សិស្សសាលាបណ្តាលឱ្យ ស្លាប់២នាក់ របួសធ្ងន់ម្នាក់ខណ:ពេលដែលពួកគេកំពុងលេងបាល់ទាត់នៅមុខសាលារៀន ណងកាតុង ភូមិបាតាង ។

ហេតុការណ៍ដ៏រន្ធត់នោះបានកើតឡើងនៅវេលាម៉ោង៤.២៤នាទីល្ងាចថ្ងៃព្រហស្បតិ៍ ៤ កើតខែជេស្ឋ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នៅចំណុចមុខសាលារៀនណងកាតុង ភូមិបាតាង ឃុំបាតាង​ស្រុក​លំផាត់ខេត្តរតនគិរី។

ប្រភពពីកម្លាំងសមត្ថកិច្ចបានឱ្យដឹងថាករណីរន្ទះបាញ់សិស្សសាលាបណ្តាលឱ្យ ស្លាប់២នាក់ របួសធ្ងន់ម្នាក់នេះបានកើតឡើងនៅមុខសាលារៀនណងកាតុងស្រុកលំផាត់ខណ:ពេលដែលពួកគេកំពុងលេងបាល់ទាត់ពេលមេឃងងឹតរកលនិងភ្លៀងក៏ស្រាប់តែមានរន្ទះបាញ់តែម្តង។

ហើយក្មេងសិស្សសាលារងគ្រោះខាងលើទី១. មានឈ្មោះ ធ្វើន រ៉េន​ភេទប្រុសអាយុ ១៤ឆ្នាំជនជាតិទំពួន មុខរបរ សិស្ស​សាលារៀនថ្នាក់ទី០៦.រងរបួសធ្ងន់។

ទី២.មានឈ្មោះ យំ ថាយ ភេទប្រុសអាយុ១១ឆ្នាំជនជាតិទំពួនមុខរបរសិស្សសាលា រៀនថ្នាក់ទី០២ ( ស្លាប់) និងទី៣. មានឈ្មោះ លេង គឹមហ៊ ភេទប្រុសអាយុ១៨ឆ្នាំខ្មែរមុខរបរសិស្សសាលារៀនថ្នាក់ទី០៦(ស្លាប់).។

អ្នករងគ្រោះខាងលើទាំងបីនាក់រស់នៅភូមិបាតាង ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ។

ក្រោយពេលកើតហេតុកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំបាតាងបានចុះត្រួតពិន្យដល់កន្លែងកើតហេតុផ្ទាល់ រួចក៏បានប្រគល់សពឱ្យឪពុកម្តាយសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។

ហើយក៏បញ្ជូនជនរងគ្រោះដែលរងរបួសធ្ងន់ម្នាក់នោះទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពស្រុកលំផាត់ទៀតផង៕. ដោយ​ ជីវន្ត័

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print