សមត្ថកិច្ច បញ្ជូ្ជនជនជាតិចិននិងប្រពន្ធវៀតណាម មកតុលាការ ករណីជួញដូរគ្រឿងញៀនជាង១ម៉ឺនគ្រាប់

ចែករំលែក៖

ភ្នំពេញ៖នគរបាលខណ្ឌដូនពេញ នៅថ្ងៃទី៦ ខែមិថុនា នេះ បានបញ្ជូនបុរសជនជាតិចិននិងប្រពន្ធជាជនជាតិវៀតណាម មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ករណីជួញដូរគ្រឿងញៀនជាង១ម៉ឺនគ្រាប់ ទម្ងន់ជាង៦គីឡូក្រាម ។
ជនសង្ស័យ ឈ្មោះ ជី មីន ហៅ អៅ មីន ភេទប្រុស អាយុ៣០ឆ្នាំ និងប្រពន្ធឈ្មោះ លីម សុស្រីណា ស្នាក់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ។
សូមបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ជី មីន កាលពីរសៀលថ្ងៃទី៣ ខែមិថុនា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ នៅចំណុចមុខរោងកុនលុច្ស តាមបណ្តោយផ្លូវ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។
ក្រោយឃាត់ខ្លួន ជនសង្ស័យយកទៅសាកសួរ សមត្ថកិច្ច បានរកឃើញគ្រឿងញៀនប្រភេទ អ៊ិចស្តាហ្ស៊ី (ថ្នាំគ្រវី MA/MD) ចំនួន ១១,៦៨០គ្រាប់ មានទម្ងន់៦,៥៤១.៣២ក្រាម ។ បន្ទាប់មកសមត្ថកិច្ច បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនស្ត្រីជា ប្រពន្ធម្នាក់ទៀត នៅផ្ទះរបស់ជនសង្ស័យស្ថិត នៅខណ្ឌច្បារអំពៅ តែម្តង ៕ចេស្តា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print