នគរបាលកម្ពុជាចាប់បញ្ជូនជនជាតិអាមេរិកទៅតុលាការ ពាក់ព័ន្ធនឹងករណីលាក់អាវុធទំនើបចំនួន៩ដើម និងគ្រាប់៦៦គ្រាប់

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលនៃប្រទេសកម្ពុជានៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានចាប់ឃាត់ខ្លួនបុរសជនជាតិអាមេរិកាំងម្នាក់ បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីរកឃើញថាជននេះបានលាក់អាវុធទំនើបប្រភេទ Glock ចំ​នួន៩ដើម និងគ្រាប់៦៦គ្រាប់ នៅក្នុងរាជធានីភ្នំពេញ ។

មន្ដ្រីនគរបាលជាន់ខ្ពស់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌឲ្យដឹងថា ជនជាតិអាមេរិកាំងនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ២០ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងនោះកម្លាំងបានដកហូតអាវុធខ្លីប្រភេទទំនើប ម៉ាក Glock ចំនួន៩ដើម គ្រាប់៩មីលីម៉ែត្រ ចំនួន៦៦គ្រាប់ ហើយបានបញ្ជូនខ្លួន និងវត្ថុតាងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធីនៅថ្ងៃព្រហស្បតិ៍នេះផងដែរ ។

នគរបាលឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ ABOU RAMAN អាយុ៣០ឆ្នាំ ។ ចំពោះជននេះ នគរបាលបានចាប់ បញ្ជូនខ្លួន និងវត្ថុតាងកាន់តុលាការដើម្បីចាត់ការតាមច្បាប់ ៕ ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print