តន្រ្តីករម្នាក់ កំពុងអង្គុយចុចទូរស័ព្ទលេង ត្រូវជនសង្ស័យម្នាក់ដើរមកក្បែរឆក់បានសម្រេច តែគេចមិនផុតពីសមត្ថកិច្ចចាប់វាយខ្នោះ

ចែករំលែក៖

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពថ្មើរជើងមកឆក់ទូរស័ព្ទដៃមួយគ្រឿងពីបុរសម្នាក់ ដែលជាអ្នកតន្រ្តីករបានសម្រេច ហើយព្យាយាមរត់គេចខ្លួន តែត្រូវជនរងគ្រោះរត់ដេញតាមពីក្រោយនិងស្រែកឆោឡោផ្អើលកម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ័យ​ជំនះ​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ កំពុងជិះល្បាតក្បែរនោះក៏​ឃាត់ខ្លួន​បានជាក់ស្តែងជាមួយនឹងវត្ថុតាងផងដែរ ។

ជនសង្ស័យ​ខាងលើនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ប្រើ​អំពើ​ហិង្សា​ (​ដើរ​ឆក់​ទូរស័ព្ទ​ដៃ​)​​ កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ថ្ងៃព្រហស្បតិ៍ ​​៤កើត ​ខែ​ពិសាខ​ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ​ត្រូវ​នឹងថ្ងៃ​ទី​៦​ ខែមិថុនា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​មុខ​វត្ត​ឧណ្ណាលោម​ ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ ភូមិ​ទី​១​ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ ។​

​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​ កង​ បញ្ញា​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​មុខរបរ​ និង​ទីលំនៅ​មិន​ពិតប្រាកដ ​។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ លឹ​ម​ ស៊ា​ង​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ តន្ត្រីករ​ ស្នាក់​នៅផ្ទះ​លេខ​17EO​ ផ្លូវ​លេខ​47​ ភូមិ​15​ សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​​ពេញ​ រាជធានី​ភ្នំពេញ​។​ ​វ​ត្តុ​តាង​ចាប់​យក​មាន​ ៖​ ទូរស័ព្ទ​ដៃ​០១​គ្រឿង​ម៉ាក​ HUAWEI​ ពណ៌​ទឹក​បិ​ច​ (​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​)​។​

យោងតាមរបាយការណ៍របស់​នគរបាល​ខណ្ឌដូនពេញ បានឲ្យដឹងថា មុខ​ពេល​កើតហេតុ​ថ្ងៃ​ទី​០៦​ ខែមិថុនា​ ឆ្នាំ​២០១៩​ម៉ោង​១០និង​១០​នាទីយប់​ ជន​រង​គ្រោះ​បាន​ដើរមក​អង្គុយ​លេង​លើ​ថ្ម​ម៉ា​ប​មាត់ទន្លេ​មុខ​វត្ត​ឧណ្ណា លោម​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ ភូមិ​ទី​១​ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​ បាន​យក​ទូរស័ព្ទ​ដៃ​ម៉ាក​ HUAWEI​ ពណ៌​ទឹក​បិ​ចម​ក​ចុច​លេង​ ពេល​នោះ​មាន​ជនសង្ស័យ​​បាន​ដើរមក​ជិត​ជន​រង​គ្រោះ​ហើយ​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ពី​ដៃ​ជន​រង​គ្រោះ​បាន​សំរេច​រត់គេច​ខ្លួន​ ពេល​នោះ​ជន​រង​គ្រោះ​ស្រែក​ឆោ​រ​ឡោ​រត់​ដេញ​តាម​ពីក្រោយ​ហើយ​ជនសង្ស័យ​រត់​ឆ្លងផ្លូវ​មក​ដល់​ចំណុច​ផ្លូវ​សុធារស​កែង​ផ្លូវ​លេខ​១៧៨​ ភូមិ​២​ សង្កាត់​ជ័យ​ជំនះ​ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ជ័យ​ជំនះ​ដែល​កំពុង​ល្បាត​ឃើញ​បាន​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ រួម​ជាមួយ​វត្ថុ​តាង​ទូរស័ព្ទ​ដៃ​០១​គ្រឿង​របស់​ជន​រង​គ្រោះ​ ដែល​ឆក់​បាន​យក​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ័យ​ជំនះ​តែ​ម្តង​។​

​ចំពោះ​មុខ​កម្លាំង​ប៉ុស្តិ៍​និង​ខណ្ឌ​កំពុង​ប្រើ​វិធានការ​ជំនាញ​សួរ​ចម្លើយ​រក​បក្ខពួក​និង​សកម្មភាព​ដែល​បាន​ប្រព្រឹត្ត​កន្លង​មក​ហើយ​ កសាង​សំណុំរឿង​តាម​​នីតិវិធី​៕ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print