ភ្នំពេញ: យុវជនម្នាក់បានស្លាប់ភ្លាមៗនៅ កន្លែងកេីតហេតុយ៉ាងអាណោចអាធម័ ខណះជិំះម៉ូតូលឿនមិនប្រយ័ត្នទៅបុ ករ៉ឺម៉កកាលពីវេលា ម៉ោង៨ និង ៥០នាទីយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវបេតុង ស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។
យុវជនរងគ្រោះឈ្មោះ សុខ ហេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងកាមេរ៉ា ស្នាក់នៅភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមសាក្សីបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្ រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BA- 0740 បើកបរក្នុងទិសដៅពីកើតទៅលិច ស្របទិសជាមួយរ៉ឺម៉កសណ្ដោង ដែលបើកបរដោយបុរសម្នាក់ ចំពីក្រោយពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះធ្លាយពោះស្លា ប់ភ្លាមៗនៅនិងកន្លែង ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋា នបានចុះមកដល់ ហើយទាក់ទងទៅជំនាញចរាចរណ៍ មកធ្វើការវាស់វែងយករ៉ឺម៉កសណ្ដោង និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើ ងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ។ រីឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេ តុ ប្រគល់ឲ្យក្រុមគ្រួសារចាត់ចែ ងយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខា សែនជ័យ