ជិះ​ម៉ូតូ​លឿន​មិន​បាន​ប្រុង​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​រថយន្ត​ដែល​បត់​ឆ្លងផ្លូវ​របួសធ្ងន់​ម្នាក់

ចែករំលែក៖

​ភ្នំពេញ​៖​ យុវជន​ម្នាក់​បាន​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ដោយសារ​តែ​រូបគេ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ បាន​បុក​ចំ​ពីមុខ​និង​ រថយន្ត​LEXUS​ RX-300​ដែល​ កំពុង​បត់​ឆ្លងផ្លូវ​ ពេញទំហឹង​បណ្តាល​អោយ​ដួល​ត្រូវ​រង​របួសធ្ងន់​ត្រូ​បាន​អ្នក​ធ្វើ​ដំណើរ​នាំ​គ្នា​ជួយ​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាមៗ​

IMG-20151218-WA0005

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១០​នឹង​៣០​នាទី​យប់​ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​វង្ស​ កែង​នឹង​ផ្លូវ​លេខ​៨៦​ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ ។​

​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ LEXUS​ RX-300​ ព​ណ៍​ស្លែ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2P-3623​ បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​ ហើយ​នៅ​ពេល​មក​ដល់​ចំណុច​កើតហេតុ​បាន​បត់​ស្តាំ​ទៅ​ផ្លូវ​លេខ​៨៦​ ខ​ណះ​កំពុង​បត់​ស្រាប់តែ​មាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​ សេ​១២៥​ សេរី​ឆ្នាំ​២០១៤​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1FE-4262​ ជិះ​ក្នុង​ទិស​ដៅ​ស្របគ្នា​មក​ពីក្រោយ​បាន​បុក​ក្បាល​រថយន្ត​កំពុង​បត់​ ពេញទំហឹង​ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ម្នាក់​ ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ។​ ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​មក​ដល់​កន្លែង​កើតហេតុ​ធ្វើការ​វាស់វែង​ យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ ។​

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ហេតុ​កាណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​គឺ​បណ្តាល​មក​ពី​ការ​បើកបរ​មិ​មានការ​ប្រុង​ប្រយ័ត្ន​ និង​ការ​បើកបរ​លឿន​មិន​គោរព​ច្បាប់​ចរាចរណ៍​ ខ្វះ​ការ​យល់​អធ្យាស្រ័យ​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​ទើប​មាន​គ្រោះថ្នាក់​បែប​នេះ​៕​

IMG-20151218-WA0001

IMG-20151218-WA0006

IMG-20151218-WA0003

...

ដោយ៖ ព្រែក​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print