ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយសារតែរូបគេជិះម៉ូតូក្នុងល្បឿនខ្វះការប្រុងប្រយ័ត្ន បានបុកចំពីមុខនិង រថយន្តLEXUS RX-300ដែល កំពុងបត់ឆ្លងផ្លូវ ពេញទំហឹងបណ្តាលអោយដួលត្រូវរងរបួសធ្ងន់ត្រូបានអ្នកធ្វើដំណើរនាំគ្នាជួយហៅរថយន្តសង្គ្រោះមកដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១០នឹង៣០នាទីយប់ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស កែងនឹងផ្លូវលេខ៨៦ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក LEXUS RX-300 ពណ៍ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2P-3623 បើកបរដោយបុរសជនជាតិចិនម្នាក់តាមបណ្តោយផ្លូវព្រះមុនីវង្ស ហើយនៅពេលមកដល់ចំណុចកើតហេតុបានបត់ស្តាំទៅផ្លូវលេខ៨៦ ខណះកំពុងបត់ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៤ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FE-4262 ជិះក្នុងទិសដៅស្របគ្នាមកពីក្រោយបានបុកក្បាលរថយន្តកំពុងបត់ ពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានមកដល់កន្លែងកើតហេតុធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ។
សមត្ថកិច្ចបានអោយដឹងថា ហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺបណ្តាលមកពីការបើកបរមិមានការប្រុងប្រយ័ត្ន និងការបើកបរលឿនមិនគោរពច្បាប់ចរាចរណ៍ ខ្វះការយល់អធ្យាស្រ័យអោយគ្នាទៅវិញទៅមកទើបមានគ្រោះថ្នាក់បែបនេះ៕
ដោយ៖ ព្រែកជ័យ