សមត្ថកិច្ចឃាតខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធនិងជួញដូរអាវុធខុសច្បាប់

ចែករំលែក៖

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី០៧ខែមិថុនាឆ្នាំ២០១៩នេះលោកវរៈសេនីយ៍ឯក ហង្ស សុផាតភីរម្យ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត ស្រាលនៃស្នងការដ្ឋានខេត្តសៀមរាបបានឲ្យដឹងថាយុវជនចំនួន០៣នាក់ជាប់ពាក់ព័ន្ធករណីនាំចូលនិងកែច្នៃអាវុធដោយខុសច្បាប់កាលពី រសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ត្រូវបានតុលាការចេញដីកាឃុំខ្លួន នៅពន្ធនាគារ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ។

  សមត្ថកិច្ចបានអោយដឹងថា យុវជនទាំង០៣នាក់រួមមាន ទី ១. ឈ្មោះ ជា ហ៊ាប ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរនិស្សិតស្រុកកំណើតនៅភូមិទី ១ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម និងមកស្នាក់នៅភូមិខ្នារសង្កាត់ ជ្រាវ ក្រុងខេត្តសៀមរាប ( អ្នកនាំចូលនាំចេញកែច្នៃអាវុធ ) ។

ទី២ ឈ្មោះ លី តាំង ឆេង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរនិស្សិតមានទីលំនៅ ភូមិតាវៀន ឃុំសាលាកំរើក ក្រុងខេត្តសៀមរាប ( ពាក់ព័ន្ធបទ ជួញដូរអាវុធខុសច្បាប់ ) ទី៣ . ឈ្មោះ ឡី ម៉េង ឡុង ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅ ភូមិមហាលាភ ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម និងមកស្នាក់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង . ខេត្តសៀមរាប ( ជួញដូរអាវុធខុសច្បាប់ ) ។

 

សមត្ថកិច្ចបានបញ្ជាក់ថាករណីឃាត់ខ្លួននេះបានរឹបអូសអាវុធខ្លីម៉ាក G Lock ពណ៌ខ្មៅ ហ្កាស់បញ្ចូលកាំភ្លើង សំរាប់បាញ់ចំនួន៥ដប ស្នាប់កាំភ្លើងខ្លី ពណ៌ខ្មៅ ចំនួនមួយ – សោរសំរាប់ដោះ ( ទួលីវីស ) ចំនួន៣ដុំ លិខិតឆ្លងដែន របស់ឈ្មោះជា ហ៊ាប មួយក្បាល កាតវី ងចំនួនមួយ កាត ធានារ៉ាប់រង ( ប្រទេសថៃ ) ចំនួនមួយ ។

លោក វរៈសេនីយ៍ឯក ហង្សសុផាតភីរម្យ បានឲ្យដឹងថាផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៣នាក់ខាងលើ បានឆ្លើយសារភាពនៅចំពោះមុខ សមត្ថកិច្ចថា ពួកគេពិតជាបាននាំចូលនាំចេញនិងកែច្នៃ ជួញដូរអាវុធ ខុសច្បាប់ពិតប្រាកដមែន ដោយក្នុងនោះមានដូចជា ៖ អាវុធខ្លីពិតចំនួន ១០០ដើម ប្រភេទអាវុធខ្លីប្រើហ្កាស់ និងអាវុធ ប្រើខ្យល់ ចំនួន៣០០ដើមឲ្យទៅតាមបណ្តាខេត្តនិងរាជធានីដោយភាគច្រើនពួកគេលក់នៅលើទីផ្សាររាជធានីភ្នំពេញនិងក្រុងព្រះសីហនុ៕ប៊ុនរិទ្ធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print