ហ៊ាននោះហ៊ាន! ជនជាតិចិនម្នាក់ត្រូវសមត្ថកិច្ចឃាតខ្លួនពាក់ព័ន្ធនិងចាប់បង្ខាំងមនុស្សក្នុងគោលដៅជំរិតយកទ្រព្យសម្បត្តិ

ចែករំលែក៖

ខេត្តសៀមរាប៖សមត្ថកិច្ចនគរបាលច្រកទ្វារអន្តរជាតិសៀមរាបបានឲ្យដឹងថា នៅវេលាម៉ោង ២០និង១០នាទីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ បានឃាត់ខ្លួនជនជាតិចិនម្នាក់ ពីបទចាប់ឃុំឃាំងឬបង្ខាំងមនុស្សដោយខុសច្បាប់ក្នុងគោលដៅជំរិតយកទ្រព្យសម្បត្តិ។

សមត្ថកិច្ចបានអោយដឹងថាពិរុទ្ធជនរូបនេះឈ្មោះ LYU FEIFEI ភេទ ប្រុស កើតថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ១៩៨៧ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E៥៧៥៦៦៩៨០។

ការឃាត់ខ្លួនពិរុទ្ធជនរូបនេះគឺអនុវត្តន៍តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តសៀមរាប លេខ ៧២ ដចជ ១៩ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩  ពីបទចាប់ឃុំឃាំងឬបង្ខាំងមនុស្សដោយខុសច្បាប់ក្នុងគោលដៅជំរិតយកទ្រព្យសម្បត្តិ ប្រព្រឹត្តិកាលពីថ្ងៃទី ១២-១៣ ខែកក្កដា ឆ្នាំ២០១៨ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងនៅភូមិជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

 

បច្ចុប្បន្នពិរុទ្ធជនរូបនេះត្រូវបានលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត ។

 លោក ឧត្តមសេនីយ៍ ជា គឹមសាន បានអោយដឹងនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះថា ជនសង្ស័យនិងបន្តបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប នាព្រឹកនេះ៕ប៊ុនរិទ្ធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print