លោក បានគីម៉ូនអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ដល់វិនាសកម្ម ភពផែនដី ដោយកតាពីរយ៉ាង គឺសង្គ្រាមបរមាណូនិង បម្រែបម្រួអាកាសធាតុ។
កាលពីថ្ងៃទី១២ខែមិថុនា អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon ព្រមានថា អាចនឹងមានសង្គ្រាមបរមាណូកើតឡើង ក្នុងពេលដ៏ខ្លីខាងមុខ ។
អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ បច្ចុប្បន្នជា ប្រធានក្រុម The Elders «ក្រុមអតីតមេដឹកនាំដែលមាន កិត្តិយសបំផុត លើពិភពលោក» ។ក្រុមនេះបានបង្កើតឡើងដោយអតីត ប្រធានាធិបតី អាហ្វ្រិកខាងត្បូង លោក Nelson Mandela ។
លោកបាន គីម៉ូនបញ្ជាក់ថា ប្រហារមហាអំណាចបរមាណូ ទាំង៥ ក្នុងនោះមាន អាមេរិក រុស្ស៊ី ចិន អង់គ្លេស និង បារាំង គួរតែអនុវត្តវិធានការ ចាំបាច់ដើម្បីរំសាយអាវុធបរមាណូ។នៅក្នុងកិច្ចប្រជុំ មហាសន្និបាត អង្គការសហប្រជាជាតិ លោកបាន គីម៉ុនបញ្ជាក់ពិការបរាជ័យ របស់ប្រទេសមហាអំណាចបរាណូទាំង៥ ពិសេសធ្វើឲ្យសន្ធិសញ្ញាមិនរីកសាយភាយអាវុធបរមាណូ NPT បាត់បង់ប្រសិទ្ធិភាព។
អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងថា ក្រុមរបស់លោក ជឿជាក់ថាអាវុធបរមាណូ និងបម្រែបម្រួលអាកាសធាតុ ទាំងពីរនេះ ជាការគំរាមកំហែងដល់ ការរស់នៅលើភពផែនដីនេះ ។ លោកបាន គីម៉ូន កាន់តែបារម្ភ ក្រោយពេលអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូជាមួយអ៊ីរ៉ង់កាលពីឆ្នាំ២០១៥៕ ធីណា