បានគីម៉ូន​ ៖ សង្គ្រាមបរមាណូ និងបម្រែបម្រួលអាកាសធាតុ នឹងបំផ្លាញផែនដីទាំងមូល

ចែករំលែក៖

លោក​ បានគីម៉ូន​អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ដល់វិនាសកម្ម ភពផែនដី ដោយកតាពីរយ៉ាង គឺសង្គ្រាមបរមាណូ​និង បម្រែបម្រួអាកាសធាតុ​។
កាលពីថ្ងៃទី១២ខែមិថុនា អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ​ លោក​ Ban Ki Moon ព្រមានថា អាចនឹងមានសង្គ្រាមបរមាណូ​កើតឡើង ក្នុងពេលដ៏ខ្លីខាងមុខ ។
អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ បច្ចុប្បន្នជា ប្រធានក្រុម​ The Elders «ក្រុមអតីតមេដឹកនាំដែលមាន កិត្តិយសបំផុត លើពិភពលោក» ។ក្រុមនេះបាន​​បង្កើតឡើងដោយអតីត ប្រធានាធិបតី​ អាហ្វ្រិកខាងត្បូង លោក​ Nelson Mandela ។
លោកបាន គីម៉ូនបញ្ជាក់ថា ប្រហារមហាអំណាចបរមាណូ ទាំង​៥ ក្នុងនោះមាន អាមេរិក រុស្ស៊ី ចិន​ អង់គ្លេស និង បារាំង​ គួរតែ​អនុវត្តវិធានការ ចាំបាច់ដើម្បីរំសាយអាវុធបរមាណូ​​។នៅក្នុងកិច្ចប្រជុំ មហាសន្និបាត អង្គការសហប្រជាជាតិ​ លោកបាន គី​ម៉ុនបញ្ជាក់ពិការបរាជ័យ របស់ប្រទេសមហាអំណាចបរាណូទាំង៥ ​​ពិសេសធ្វើឲ្យសន្ធិសញ្ញាមិនរីកសាយភាយអាវុធបរមាណូ​​ NPT ​បាត់បង់ប្រសិទ្ធិភាព​។
អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងថា ក្រុមរបស់លោក ជឿជាក់ថា​អាវុធបរមាណូ​ និងបម្រែបម្រួលអាកាសធាតុ​ ទាំងពីរនេះ ជាការគំរាមកំហែងដល់ ការរស់នៅលើភពផែនដីនេះ ។ លោកបាន គី​ម៉ូន កាន់តែបារម្ភ ក្រោយពេលអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូជាមួយអ៊ីរ៉ង់​កាលពីឆ្នាំ​២០១៥៕   ធីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print