រកឃើញ(AJR) យកកន្លែងដើម្បី រក្សាទុក ប្រើប្រាស់និងជួញដូរថ្នាំញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំអាវុធហត្ថក្រុងប៉ោយប៉ែតរកឃើញទីតាំងខារ៉ាអូខេយីហោ(AJR) ជាកន្លែងចែក ចាយនិងសេពថ្នាំញៀននិងឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ រួមកាំភ្លើងខ្លី១ដើម និងវត្ថុតាងជាច្រើនប្រភេទកាលពីវេលាម៉ោងជិត២រំលងអាធ្រាត ថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ ២០១៩ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត។

ការចុះបង្ក្រាបនៅទីតាំងខាងលើនោះដឹកនាំកម្លាំងដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ក្រោមការបញ្ជាផ្ទាល់លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ តេង សម័យ ឃាត់ខ្លួនជនសង្ស័យពាក់ពន្ធករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០៩នាក់ ក្នុងចំណោម០៩នាក់ មាន១នាក់ជាម្ចាស់ទីតាំងខារ៉ាអូខេAJRឈ្មោះ រស់ ភារុណ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅបណ្តោះអាសន្នភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

វត្ថុតាងដកហូតបានរួមមាន ៖ 
ម្ស៉ៅពណ៌សចំនួន១១២ថង់តូច, គ្រាប់ថ្នាំម៉ាកហ្វាយៗចំនួន៣១គ្រាប់, ថ្នាំគ្រាប់ពណ៌ខៀវ១១៤គ្រាប់, ពណ៌លឿង៥៩គ្រាប់, ពណ៌ផ្កាឈូក១១៤គ្រាប់, ពណ៌កាហ្វេ១៨គ្រាប់ និង០១កំណាត់, ពណ៌ត្រួយចេក១៣គ្រាប់, ថ្នាំក្រវីប្រភេទទឹក១៣ដប, កេតាមីនទឹក១៥១ដប និងមានអាវុធខ្លីប្រភេទSig Sauerចំនួន១ដើម,បង់១ និងគ្រាប់កាំភ្លើងខ្លី៦៣គ្រាប់។

រថយន្តចំនួន០១គ្រឿង ម៉ាក ធុនរ៉ា ពណ៌ស្ករ ពាក់ស្លាកលេខ: ភ.ព2AK.9119 (មធ្យោបាយសំរាប់ប្រព្រឹត្តិបទល្មើស), ម៉ូតូចំនួន០២គ្រឿង ម៉ាកPCX ពណ៌ស -ក្រហម គ្មានស្លាកលេខ(មធ្យោបាយសំរាប់ប្រព្រឹត្តិបទល្មើស) និងម៉ាកស្កុបពី ពណ៌ស គ្មានស្លាកលេខ១គ្រឿង។
ជនសង្ស័យទាំង០៩នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត រៀបចំសំណុំរឿងបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី នៅល្ងាចថ្ងៃដដែលនេះផងដែរ។ ចំពោះទីតាំងខារ៉ាអូខេយី ហោ(AJR) ក្រោយពេលកើតហេតុត្រូវបានប្រកាសបិទជាបណ្តោះអាសន្នផងដែរ ៕ នីម វណ្ណា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print