ខេត្តសៀមរាប៖ ជនជាតិអង្គគ្លេសម្នាក់ដេកស្លាប់កាលពីវេលាម៉ោង១៤និង០០នាទីថ្ងៃអាទិត្យ ១៤កេីត ខែជេស្ជ ឆ្នាំកុរ. ឯកស័ក .ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះសំណាក់រ៉ូយ៉ាល់សុខចាន់ ក្រុមទី៧ ភូមិវិហាចិន សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាម។
ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្របានពិនិត្យសាកសពបានអោយដឹងថា សពជនរងគ្រោះឈ្មោះ ROWESAM ភេទប្រុស ឆ្នាំកំណេីត១៩៨៥ មុខរបរជាភ្ញៀវទេសចរណ៍ជនជាតិ អង្គគ្លេស លិខិតឆ្លងដែនលេខ 527248245បានចូលតាមច្រ្វាប្រលានយន្ដហោះខេត្តសៀមរាបកាលពីថ្ងៃទី០៨/០៦/ ២០១៩ ហេីយបានមកស្នាក់នៅក្នុងផ្ទះសំណាក់រ៉ូយ៉ាល់សុខចាន់ភូមិឃុំកើតហេតុខាងលើ ។
ក្រោយពីការពិនិត្យលើខ្លួនសាកសពបានឃើញថា នៅលើដងខ្លួនពុំមានស្លាកស្នាមអ្វីទាំងអស់រួចបានសន្និដ្ឋានថា សពជនរងគ្រោះស្លាប់ដោយសាប្រើថ្នាំងងុយដេកហួសកំរិតបណ្ដាលអោយស្លាប់ ។
សពជនរងគ្រោះបានយកទៅរក្សាទុកនៅមន្ទីពេទ្យខ្មែរសូវៀតភ្នំពេញដើម្បីរងចាំក្រុមគ្រួសារមកទទួលយក៕ប៊ុនរិទ្ធី