នគរបាលប៉ុស្តិ៍ស្រះចក ឃាត់ខ្លួនចោរលួចលួចកញ្ចក់រថយន្ត

ចែករំលែក៖

 

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាលួចកញ្ចក់រថយន្ត ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនពីបទ៖ លួចកញ្ចក់រថយន្តនៅចំណុចមុខផ្ទះលេខ៩អា ផ្លូវ៩៣ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣និង៣០នាទីថ្ងៃសៅរ៍ ១៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ។

ជនសង្ស័យ ឈ្មោះ កិន ចំរើន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ(ឃាត់ខ្លួន)។ ចំណែកជនរងគ្រោះ ឈ្មោះវ័ន គីមនិះ ភេទស្រីអាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅផ្ទះលេខ៩អា ផ្លូវលេខ៩៣ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យកមាន៖ ម៉ូតូមួយគ្រឿងម៉ាក វ៉េវចិន ពណ៌ខ្មៅ ផ្លាកលេខ ទ-០២៣០ភព១ លេខម៉ាស៊ីន២០០០០០០២៤ ; កញ្ចក់រថយន្តខាងឆ្វេង០១សន្លឹក ម៉ាកLUXES RX300 (ជារបស់ជនរងគ្រោះ)។

តាមប្រភពព័ត៍មានពីមន្ត្រីនគរបាលប៉ុស្តិ៍ស្រះចក បានឲ្យដឹងថា មុនពេលកើតហេតុនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល០៨ព្រឹក ជនរងគ្រោះ ឈ្មោះ វ័នគីមនិះ ភេទស្រី អាយុ៣៨ឆ្នាំ បានយករថយន្តរបស់ខ្លួនម៉ាក LUXES RX300 មកចតទុកនៅមុខផ្ទះលេខ៩អា ផ្លូវលេខ៩៣ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ រួចក៏ដើរចូលក្នុងផ្ទះធ្វើការដូចសព្វដង ។លុះដល់វេលាម៉ោង៣និង៣០នាទីរសៀល នាថ្ងៃខែឆ្នាំដដែល ស្រាប់តែឮសំលេងស្រែកផ្អើលឆោឡោថាចោរៗលួចកញ្ចក់រថយន្ត ពេលនោះជនរងគ្រោះចេញមកមើលឃើញជនសង្ស័យឈ្មោះកិន ចំរើន ភេទប្រុស អាយុ២១ឆ្នាំ រត់ចេញពីរថយន្តរបស់ខ្លួនសំដៅទៅផ្លូវព្រះមុន្នីវង្ស ដោយមានកាន់កញ្ចក់រថយន្តនៅនឹងដៃ ហើយជនរងគ្រោះ និងអ្នកជិតខាងបានស្រែកចោរៗដេញពីក្រោយតាមផ្លូវព្រះមុន្នីវង្សរហូតដល់ចំណុចមុខមន្ទីរពេទ្យកាលម៉ែត្រ ពេលនោះកម្លាំងសមត្ថកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញកំពុងល្បាតក្នុងមូលដ្ឋាន ក៏ជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមវត្ថុតាងកញ្ចក់រថយន្ត និងម៉ូតូមួយគ្រឿងម៉ាកវ៉េចិន ពណ៌ខ្មៅ នាំមកទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសាកសួរ ។

បច្ចុប្បន្នចំពោះមុខ កម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី ៕ស រស្មី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print