ខេត្តមណ្ឌលគិរី៖ បុរសម្នាក់បានស្លាប់បាត់បង់ជិវិតភ្លាមៗ ដោយសារជិះម៉ូតូដឹកឈើប្រណិត មានមុខកាត់យ៉ាងធំភ្លាត់ស្នៀតដួលសង្កត់ពីលើខណះមានជាតិស្រវឹងក្នុងខ្លួនផងនោះ។
ហេតុការជិះម៉ូតូដឹកឈើដួលសង្កត់លើខ្លួនស្លាប់នោះបានកើតឡើងនៅល្ងាចថ្ងៃអាទិត្យ ១៤ កើត ខែជេស្ឋ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០១៩នៅចំណុចភូមិស្រែអំពិលលើ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។
ប្រភពបានឱ្យដឹងថា បុរសម្នាក់ដែលស្លាប់នោះមានឈ្មោះ សុខ គឿន រស់នៅភូមិស្រែអំពិលក្រោម ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគីរី។
ប្រភពបន្តថាដើម្បីបានប្រាក់កម្រៃ យកទៅផ្គត់ផ្គង់ជីវភាពគ្រួសារទើបជនរងគ្រោះបានដឹកឈើប្រភេទសុក្រមមួយដើមយ៉ាងធំចេញពីភូមិស្រែអំពិលលើ ទាំងខ្លួនមានជាតិស្រវឹងនៅឡើយផងលុះមកដល់កន្លែងកើតហេតុស្ថានភាពផ្លូវលំបាកខ្លាំងស្រពេលនោះម៉ូតូបានធ្លាក់ជង្ហុក បណ្ដាលឱ្យដួល ហើយក៏ត្រូវបានឈើសង្កត់ចំក្បាល ស្លាប់នៅនឹងកន្លែងនោះតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ច និងអជ្ញាធរមូលដ្ឋាន បានចុះត្រួតពិត្យ ធ្វើកោសលវិច័យឃើញថា ពិតជាបានស្លាប់ដូចហេតុការណ៍ខាងលើនោះពិតប្រាកដមែនហើយក៏បានប្រគល់សពឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕ ដោយ ជីវន្ត័