គ្រោះធម្មជាតិខ្យល់កន្រ្ដាក់បានធ្វើឲ្យប៉ះពាលទ្រព្យសម្បត្តិពលរដ្ននិងសាធារណះ

ចែករំលែក៖

 

ខេត្តកំពង់ធំ៖  ថ្ងៃអាទិត្យ១៤កើត ខែជេស្ឋ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ត្រូវនិងថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៨:០០នាទីមានករណីខ្យល់កន្រ្តាក់០១លើកស្ថិតនៅលើទំនប់(មាត់បឹងរៀលតំបន់វាលក្រោម)ភូមិចតុលោក ឃុំបារាយណ៍  ស្រុកបារាយណ៍។

ខូចខាតដូចជា: រលំរោងស្នាក់នៅបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋចំនួន០៤រោង របើកដំបូលសាលារៀនចំនួន០១ខ្នង  រលំដួលបង្គោលភ្លើងចំនួន០២ដើម និងទ្រេតចំនួន១០ដើម។១.ម្ចាស់រោងឈ្មោះប៉ោង សាវឿន ២.ម្ចាស់រោងឈ្មោះហូ ញ៉ាញ់។៣.ម្ចាស់រោងឈ្មោះវ៉ៃ គោ។ ៤.ម្ចាស់រោងឈ្មោះប៉ោង ធី។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅដល់ទីតាំង និងធ្វើកំណត់ហេតុ ! ក្នុងហេតុការនោះសំណាងល្អពុំមានគ្រោះថ្នាក់ដល់ជីវិតមនុស្សនិងសត្វនោះឡើយ៕ប៊ុនរិទ្ធី

 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print