update : លោកឧត្តមសេនីយ៍ត្រី  ណុប បញ្ញាស្នងការរងទទួលការងារនគបាលទេចរណ៍បញ្ជាក់ថា មិនមានអ្នកគ្រោះថ្នាក់ទេ ក្នុងករណីលិចទូកទេសចរណ៍នៅចំណុចមុខសណ្ឋាគារ ឃ្វីនកូ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង ២១និង០០នាទីថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៩មានករណីលិចទូកដឹកភ្ញៀវទេសចរណ៍មួយគ្រឿង ពណ៍សរ ទទឹង១១ម៉ែត្រ បណ្តោយ២៣,៧០ម៉ែត្រ របស់ក្រុមហ៊ុន ដាលីធួរ នៅចំណុចមុខ សណ្ឋាគា ឃ្វីន កូ ចំងាយពីឆ្នេរប្រហែល៥០ម៉ែត្រ ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។

មូលហេតុនៃកាលិចទូកបណ្តាលមកពីទឹករលកបោកខ្លាំងធ្វេីអោយរបូតឆ្នុកផ្នែកខាងក្រោយទឹកហូរចូលរហូតលិចទូក។

ពេលនោះ អ្នកបេីកបរ និង បុគ្គលិកចំនួន៤នាក់បាននាំគ្នា ទប់ឆ្នុកកន្លែងទឹកចូលតែទប់មិនឈ្នះទេីបបណ្តាលអោយទូកនោះលិចតែម្តង។

ករណីខាងលេីមិនបណ្តាលអោយគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡេីយ បច្ចុប្បន្ន ម្ចាស់ទូកកំពុងនាំគ្នាស្តាទឹកចេញដេម្បីលេីកទូកយកទៅជួសជុល។

លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលការងារទេសចរណ៍បានមានប្រសាសន៍ថា ករណីលិចទូកទេសចរណ៍នេះគឺដំបូងឡើយក្រោយពីទូកនេះដាក់ភ្ញៀវទេសចរណ៍នៅផែកាំសាបអស់ហើយ ទូកនេះក៏បានចូលទៅចតនៅផែទំនប់រលកវិញ ខណះពេលកំពុងតែធ្វើដំណើរទៅចតនោះដោយសារតែខុសលក្ខណៈបច្ចេកទេសធ្វើអោយទឹកហូរចូលឃ្លប់ម្ខាងនៃទូកនេះ ភ្លាមៗនោះកាពីទែននិងបុគ្គលឹកលើទូកក៏បានដឹងហេតុការណ៏នោះតែដោយសារមិនអាចស្តារទឹកចេញពីទូកមិនទាន់ កាពីទែនក៏សំរេចចិត្តអេបទូកមកខាងឆ្នេរក្បែច្រាំងទៅ។ លោកឧត្តមសេនីយ៍ត្រីស្នងការរង បានបញ្ជាក់ថាករណីនេះមិនបានបង្កអោយមានគ្រោះថ្នាក់ដល់អ្នកណាឡើយ ហើយសំភារៈដែលរើរចេញពីទូកមកដាក់ច្រាំងនោះ គឺដើម្បីអោយស្រាលទូកដើម្បីងាយអូសចេញពីច្រាំង ។

 

លោកឧត្តមសេនីយ៍ស្នងការរងក៏បានសំណូមពរអោយសាធរណៈជន ជាពិសេសបណ្តាញព័ត៍មានទាំងអស់ជ្រាប ជាព័ត៍មាន កុំអោយមានការភាន់ច្រឡំ និងសូមអោយមានមូលដ្ឋានច្បាស់លាស់មុននឹងផ្សាយ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print