ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង ២១និង០០នាទីថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៩មានករណីលិចទូកដឹកភ្ញៀវទេសចរណ៍មួយគ្រឿង ពណ៍សរ ទទឹង១១ម៉ែត្រ បណ្តោយ២៣,៧០ម៉ែត្រ របស់ក្រុមហ៊ុន ដាលីធួរ នៅចំណុចមុខ សណ្ឋាគា ឃ្វីន កូ ចំងាយពីឆ្នេរប្រហែល៥០ម៉ែត្រ ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។
មូលហេតុនៃកាលិចទូកបណ្តាលមកពីទឹករលកបោកខ្លាំងធ្វេីអោយរបូតឆ្នុកផ្នែកខាងក្រោយទឹកហូរចូលរហូតលិចទូក។
ពេលនោះ អ្នកបេីកបរ និង បុគ្គលិកចំនួន៤នាក់បាននាំគ្នា ទប់ឆ្នុកកន្លែងទឹកចូលតែទប់មិនឈ្នះទេីបបណ្តាលអោយទូកនោះលិចតែម្តង។
ករណីខាងលេីមិនបណ្តាលអោយគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡេីយ បច្ចុប្បន្ន ម្ចាស់ទូកកំពុងនាំគ្នាស្តាទឹកចេញដេម្បីលេីកទូកយកទៅជួសជុល។