អតីតប្រុសស្អាតឆ្នាំ២០១៥ត្រូវតុលាការឃុំខ្លួនពីបទ(លួច)រថយន្តតម្លៃជាង១០ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញៈ ​​កម្លាំង​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញបាន​បញ្ជូន​អតីតប្រុសស្អាត(ហ្រ្វេសស៊ីប៊យ)​ឆ្នាំ​​​​ ២០១២​ ម្នាក់មក​អយ្យការ​អម​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បីសាកសួរពាក់ព័ន្ធលួច​រថយន្តទំនើប​ជនជាតិចិនម្នាក់។
ការបញ្ជូនអតីតប្រុសស្អាត(ហ្រ្វេសស៊ីប៊យ) ឆ្នាំ​​​​ ២០១២ទៅសាលាដំបូងរាជធានីភ្នំពេញ បានប្រព្រឹត្តទៅតាំង​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៥ មកម្ល៉េះប៉ុន្តែទើបបែកធ្លាយនៅថ្ងៃម្សិលមិញនេះ គ្រាដែលសមត្ថកិច្ចបញ្ជូនបុរសនេះ ទៅឃុំខ្លួននៅពន្ធនាគារតាមអំណាចដិកាតុលាការ ។

ប្រភពព័ត៌មានពីមន្រី្តកងរាជអាវុធហត្ថឲ្យដឹងថាប្រុស​ស្អាត​រូប​នេះ​ឈ្មោះ ហេង ថៃ អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដបាន​លួច​រថយន្ត RANGE ROVER តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​ពី​បុរស​ជនជាតិ​ចិន​ឈ្មោះ លី ស៊ីប៊ីង កាលពីចុងសប្តាហ៍នេះនៅហាងម៉ាស្សាឡាក់គីហ្វូត ហើយទើបតែសមត្ថកិច្ចកងរាជ អាវុធហត្ថរាជធានីចាប់បានតាមពាក្យបណ្តឹងជនរងគ្រោះ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីចៅក្រម​ស៊ើបសួរ​រួចក៏បានសម្រេច​ឃុំខ្លួន​ប្រុស​ស្អាត​រូប​នេះ ដាក់​ពន្ធនាគារ ពី​បទ “លួច” តាម​មាត្រា​៣៥៣ និង​៣៥៦ នៃ​ក្រមព្រហ្មទណ្ឌហើយ បទល្មើស​នេះ​ផ្ដន្ទាទោស​ពី​៦​ខែ​ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល​ទៅ​៦​លាន​រៀល៕ ប្រាថ្នា  

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print