ពេទ្យឆ្មបខេត្តតាកែវ ភ្លេចបង់រុំរបួសនៅក្នុងដៃស្បូន បង្កឲ្យអ្នកជំងឺឈឺចុកចាប់ និងហូរឈាមធ្លាក់ច្រើន ហើយបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ

ចែករំលែក៖

 ខេត្តតាកែវ ៖ ​ ស្រ្តីរងគ្រោះម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថា គ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ បង្កការធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរបំផុត ក្នុងពេលវះកាត់សម្រាលកូន បែរជាភ្លេចបង់រុំរបួសក្នុងស្បូន បណ្ដាលឲ្យ អ្នកជំងឺមានការឈឺចុកចាប់ និងមានឈាមហូរធ្លាក់ច្រើន រហូតបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យកាល់​ម៉ែត រាជធានីភ្នំពេញ ។

ករណីនេះបានបង្កការភ្ញាក់ផ្អើល បន្ទាប់ពីមានបុរសម្នាក់បានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកឈ្មោះ នួន ឈិន ដែលមានខ្លឹមសារដូច្នេះថា «នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ពេលនេះ ភរិយាខ្ញុំរួចផុតពីគ្រោះថ្នាក់ហើយ ខ្លាចហើយពេទ្យផ្នែកសម្ពពនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ សំអាតមិនស្អាត ហើយថែមទាំងមានបង់រុំរបួសក្នុងស្បូនទៀត ពិតជាខកចិត្តខ្លាំងណាស់ ដែលសម្រេចចិត្តទៅសម្រាលកូននៅមន្ទីរពេទ្យនោះ….ខ្លាចហើយ…រៀងហើយ» ។

ប្រភពព័ត៌មានពីលោក មុន ឈិន ដែលជាប្ដីរបស់ស្រ្តីរងគ្រោះបានរៀបរាប់ថា ប្រពន្ធរបស់ខ្លួនបានមកឆ្លងទន្លេកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដោយឆ្លងទន្លេធម្មតា ដោយមានពេទ្យឆ្មបស្រ្តីម្នាក់ឈ្មោះ សុធា ជាអ្នកបង្កើត។ លោកបន្តថា លុះបង្កើតហើយបាន ៣ថ្ងៃ ខ្លួននាំប្រពន្ធមក​សម្រាកនៅផ្ទះក្នុងស្រុកសំរោងបានមួយថ្ងៃ ស្រាប់តែប្រពន្ធរបស់លោកចេះតែត្អូញថា ចុកពោះយ៉ាងខ្លាំង ហើយក្រុមគ្រូសារបានយកទៅពេទ្យឯកជនក្នុងឃុំ ពេទ្យពិនិត្យរកឃើញកំប្រេសនៅក្នុងស្បូន ហើយក៏វះយក​តែហូរឈាមចេញច្រើនពេក ពេលនោះក្រុមគ្រូសារក៏បានបញ្ជូនបន្តមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។

ប្ដីស្រ្តីរងគ្រោះបានអះអាងថា ក្រុមការងារជំនាញនៅមន្ទីរពេទ្យកាល់ម៉ែតប្រាប់ថា ប្រពន្ធរបស់ខ្លួនមានមេរោគឆ្លងនៅក្នុងស្បូន ហើយត្រូវបញ្ចូលឈាមអស់ជាច្រើន និងកំពុងសម្រាលព្យាបាលក្នុងសភាពធ្ងន់ធ្ងរ ។តាមរយៈទំព័រហ្វេសប៊ុករបស់លោក នួន ឈិន បានសរសេរសារនៅក្នុងថ្ងៃពុធនេះថា «ខ្ញុំសូមបញ្ចប់រឿងត្រឹមនេះចុះ មិនដេញដោលអ្វីទៀតទេ ចំពោះខ្ញុំគ្រាន់តែចង់សំណូមពរអោយគ្រូពេទ្យទាំងអស់បន្ថែមការយកចិត្តទុកដាក់ និងប្រុងប្រយត្ន័អោយបានខ្ពស់តាមដែលអាចធ្វើទៅបាន ដើម្បីអោយអ្នកជំងឺទាំងអស់មានភាព​កក់ក្តៅ ទុកចិត្ត និងគ្មានការព្រួយបារម្ភ ។

តាមរយៈទំព័រហ្វេសប៊ុករបស់លោក នួន ឈិន បានសរសេរសារនៅក្នុងថ្ងៃពុធនេះថា «ខ្ញុំសូមបញ្ចប់រឿងត្រឹមនេះចុះ មិនដេញដោលអ្វីទៀតទេ ចំពោះខ្ញុំគ្រាន់តែចង់សំណូមពរអោយគ្រូពេទ្យទាំងអស់បន្ថែមការយកចិត្តទុកដាក់ និងប្រុងប្រយត្ន័អោយបានខ្ពស់តាមដែលអាចធ្វើទៅបាន ដើម្បីអោយអ្នកជំងឺទាំងអស់មានភាព​កក់ក្តៅ ទុកចិត្ត និងគ្មានការព្រួយបារម្ភ ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ម្ចាស់ហ្វេសប៊ុក ឈ្មោះ នួន ឈិន ក៏មានអ្នកចូលខមមេនដូច្នេះថា «ហួសពេលហើយប្អូន មិនបញ្ចប់រឿងត្រឹមនេះមិនដេញដោលបានទេ វាបានផ្សព្វផ្សាយលឺពេញហ្វេសបុក ,ពេទ្យដែលដាក់ស្បៃក្នុងទ្វាប្រពន្ធប្អូនហើយមិនយកចេញក៏មានទោស ,ពេទ្យដែលសន្យាទៅថែទាំរបួសទ្វាដល់ប្រពន្ធប្អូននៅផ្ទះហើយមិនបានយកស្បៃចេញក៏មានទោស ,ពេទ្យដែលបង្គាប់ប្អូនអោយថតបង្ហោះក៏មានទោសដែរ ។

សម័យនេះ ត្រី១កន្ត្រក តែស្អុយ១ គេយកចេញ១ គេមិនទុកអោយស្អុយទាំងអស់ទេ , ពេទ្យធ្មប ដែលបង្គាប់ប្អូនអោយថតបង្ហោះ គាត់មានកំហុស ខុសក្រមសិលធម៌វេជ្ជាជីវៈ ហើយទោសខុសធ្ងន់ជាងគេ…! ចាំទទួលទោសទៅលោកស្រីពេទ្យធ្មបអោយគេថតបង្ហោះ សប្បាយចិត្តណាស់មែនទេ ? ដែលលោកស្រីធ្វើអោយមន្ទីពេទ្យទាំងមូលត្រូវគេដៀលជេរដល់ម៉ែដល់ឳនោះ ..(ម៉ែឪពេទ្យនៅផ្ទះ អត់ដឹងអីទេ កុំជេរគាត់ បាប) ប្តីលោកស្រីធ្មបក៏ធ្វើការក្នុងពេទ្យនោះដែរ ។ពេទ្យណាធ្វើខុស ពេទ្យនោះទទួលទោស មិនមែនប្រធានមន្ទីរពេទ្យរឺ គ្រូពេទ្យតាកែវទាំងអស់ទទួលទោសទេ។ សុំទោស គ្រូពេទ្យផ្សេងទៀតមិនបានចូលរួមខុសជាមួយទេ កុំជេរ !ត្រូវតែចាត់ការពេទ្យដែលធ្វើខុស ដើម្បីជាគំរូដល់ពេទ្យផ្សេងទៀត កុំអោយហ៊ានល្មើសនិងច្បាប់សុខាភិបាល តទៅទៀត…!» ៕ ដោយ ៖ ជាយក្រុង 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print