ប្រទេសជាច្រើន នៅលើពិភពលោក គ្មានកម្លាំងយោធា និងសព្វាវុធការពារ

ចែករំលែក៖

បណ្តាប្រទេសនៅជុំវិញពិភពលោក បានផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍កម្លាំងយោធានិងចំណាយប្រាក់ជាច្រើន ដើម្បីផលិតសព្វាវុធទំនើបៗ។ សកម្មភាពទាំងនោះបានធ្វើឲ្យពិភពលោកធ្លាក់នៅក្នុងតំណាក់កាល​នៃការប្រកួតប្រជែងសព្វាវុធ ។ ប៉ុន្តែក៏មានប្រទេសជាច្រើន បានសម្រេចរំសាយយោធា​ សព្វាវុធ បង្កើតទៅជាប្រទេស គ្មានយោធា ។
ក្នុងចំណោមប្រទេសដែលមិនមានទាហាន ក្នុងនោះមានប្រទេសដូចជា​៖
ប្រទេស Andorra ៖ ជាប្រទេសស្ថិតនៅក្នុងតំបន់អឺរ៉ុប ដោយមានកិច្ចព្រមព្រៀង ការពារ ជាមួយប្រទេសជិតខាង គឺបារាំងនិងអេស្បាញ​។ ប្រទេសនេះមានផ្ទៃដី ៤៧០គីឡូម៉ែត្រក្រឡា មានពលរដ្ឋ ជាង ៧៧ពាន់នាក់ រស់នៅ​។
ប្រទេស Dominica ៖​ស្ថិតនៅតំបន់ឈូងសមុទ្រ Caribbean ​ បានរំសាយយោធានៅឆ្នាំ​១៩៨១​ ហើយបច្ចុប្បន្ន សកម្មភាពការពារ គឺពឹងផ្អែកទៅលើកម្លាំងប៉ូលិស ការពារទាំងដីគោកនិងដែនសមុទ្រ​។ ប្រទេសនេះមានពលរដ្ឋ ជិត​ ៧៥ពាន់នាក់ មានផ្ទៃដី ៧៥០ គីឡូម៉ែត្រក្រឡា។

ប្រទេស Iceland ៖ ស្ថិតនៅក្នុងតំបន់អឺរ៉ុប​ ប្រទេសនេះបានរំសាយយោធា​នៅឆ្នាំ​១៨៦៩។ Iceland ​ជាប្រទេសតែមួយគត់នៅក្នុងសមាជិក ណាតូ​ដែលគ្មានទាហាន​ ប៉ុន្តែមានកិច្ចព្រមព្រៀងការពារជាតិ ពីបណ្តាប្រទេសណាតូ​។ ប្រទេសនេះមានកម្លាំង រក្សាសន្តិភាព និងកម្លាំងប៉ូលិស ការពារបានយ៉ាងល្អបំផុត​។ ប្រទេសនេះមានពលរដ្ឋ ជាង​៣៤០ពាន់នាក់ មានផ្ទៃដីជាង​១០០ពាន់គីឡូម៉ែត្រក្រឡា ។
ក្រៅពីនេះនៅមានប្រទេសជាច្រើនទៀតដែលគ្មានយោធា ដូចជា ប្រទេស Grenada, Liechtenstein, Solomon, Nauru, Tuvalu, Samoa, Palau, Marshall ជាដើម ។ ភាគច្រើនប្រទេសទាំងនោះមានពលរដ្ឋតិច ផ្ទៃដីតូច ទើបមិនបង្កើតកម្លាំងទាហាន ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print