ចាងហ្វាងគេហទំព័រក្រាំងមាសនិងសហការីម្នាក់ទៀត ត្រូវអាវុធហត្ថកំពង់ឆ្នាំងចាប់ខ្លួននៅហាងកាហ្វេ

ចែករំលែក៖

កំពង់ឆ្នាំង ៖ចាងហ្វាងម្នាក់ និង សហការីម្នាក់ នៃការផ្សាយគេហទំព័រក្រាំងមាស ត្រូវបានកម្លាំងអាវុធហត្ថកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួននៅនឹងហាងកាហ្វេ១កន្លែង ស្ថិតនៅក្បែរមន្ទីរហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោងជិត១០ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ។
លោក លឹម ហាក់ មន្រ្តីកងរាជអាវុធហត្តខេត្តកំពង់ឆ្នាំងបានអោយដឹងថា នៅព្រឹកថ្ងៃនេះពិតជាមានការឃាត់ខ្លួន ចាងហ្វាង និង សហការី នៃការផ្សាយរបស់គេហទំព័រក្រាំងមាស ពិតប្រាកដមែន ។គឺឃាត់ខ្លួនឈ្មោះ លោក ងិន វាសនា ចាងហ្វាងការផ្សាយរបស់គេហទំព័ក្រាំងមាស និង ម្នាក់ទៀត ឈ្មោះទូច ឌិន ភេទប្រុស ជាសហការី ។
មន្រ្តីអាវុធហត្ថរូបនេះបានអោយដឹងទៀតថា ការឃាត់ខ្លួនត្រូវបានចោទប្រកាន់ពីបទបរិហាកេរ្តិ និង កំហែងយក តាមបណ្តឹងរបស់មេធាវីរបស់លោក ឧកញ្ញ៉ា ទៀ វិចិត្រ ។
តាមប្រភពបានអោយដឹងថា មូលហេតុនៃការឃាត់ខ្លួន ចាងហ្វាងនិងសហការីនេះ បន្ទាប់ពីលោក ងិន វាសនា ដែលជាចាងហ្វាងការផ្សាយរបស់គេហទំព័រក្រាំងមាស បានចុះផ្សាយព័ត៌មានចោទប្រកាន់លោកទៀ វិចិត្ត ថាបាននាំប្រេងគេចពន្ធចូលមកខេត្តព្រះសីហនុ ។ ក្រោយពីធ្វើការចុះផ្សាយរួចហើយ ខាងមេធាវីលោកឧកញ្ញាទៀ វិចិត្ត បានអោយលោកងិន វាសនា ធ្វើការកែតម្រូវព័តមានដែលចុះផ្សាយ ប៉ុន្តែ លោកងិន វាសនា មិនបានធ្វើការកែតម្រូវនោះឡើយ ។ក្រៅពីមិនធ្វើការកែតម្រូវលោក ងិន វាសនា បានទាមទារប្រាក់ចំនួន២៨០០ដូល្លា ហើយបានត្រូវគ្នាមកត្រឹម២៤០០ដូល្លា ជាថ្នូរនិងការបិទព័តមានដែលបានចុះផ្សាយ ។
រហូតមកដល់នឹងរសៀលថ្ងៃដដែលនេះ លោក ងិន វាសនា និង សហការី នៅតែបន្តធ្វើការសាកសួរ ពីមន្រ្តីរកងរាជអាវុធខេត្តកំពង់ឆ្នាំងនៅឡើយ ៕

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print