ភ្នំពេញ៖ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ៅ ស៊ីណា នៅព្រឹកថ្ងៃទី២០ ខែមិថុនា នេះ ប្រកាសសាលក្រមផ្តន្ទាទោសលោក យិន ហេង ហៅ ចំប៉ីខ្មៅ ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ តែអនុវត្តទោស១ឆ្នាំ និង ពិន័យ៣លានរៀល ពាក់ព័ន្ធការប្រមាថជាតិសាសន៍ខ្មែរជាពូជតិរច្ឆាន ព្រោះតែខឹងយុវជន៣នាក់ជិះម៉ូតូមកខោកក្បាល ។
ជាការកត់សម្គាល់ នាពេលសវនាការ ជនជាប់ចោទ ចំប៉ីខ្មៅ បានសារភាពកំហុសនិងបានសុំទោសប្រជាពលរដ្ឋខ្មែរចំពោះការប្រើប្រាស់ពាក្យមិនសមរម្យទាំងនេះ ។
សូមបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនចំប៉ីខ្មៅ កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយពី ចំប៉ីខ្មៅ បានបង្ហោះវីដេអូ ជេរប្រមាថពូជសាសន៍ខ្មែរ ព្រោះតែខឹងយុវជនមួយក្រុមជិះម៉ូតូទៅខោកក្បាល ៕
...
ដោយ៖ ចេស្តា