សមត្ថកិច្ចឃាត់​ខ្លួន​ជន​សង្ស័យ​៥​នាក់បង្ករហិង្សា​​លើជនរងគ្រោះកាប់និងកាំបិតផ្គាក់

ចែករំលែក៖

ខេត្តរតនគិរី ​៖ ជន​សង្ស័យ​ចំនួន​៥​នាក់ ត្រូវបាន​សមត្ថកិច្ចនគរបាល​ស្រុក​អូរ​ជុំ​ធ្វើការឃាត់​ខ្លួន​ពាក់ព័ន្ធនិង​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​កាប់​នឹង​កាំបិតផ្គាក់​។​ ករណី​អំពើ​ហិង្សា​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២.២០​នាទី​រសៀលថ្ងៃពុធ ២ រោច ខែជេស្ឋ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃ ទី១៩ខែមិថុនា ឆ្នាំ២០១៩។

ប្រភពពីសមត្ថកិច្ច​នគរបាល​ស្រុក​អូរ​ជុំ​បា​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ រ​ចំ គា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជន​ជាតិ​ទំពួន មាន​ទីលំនៅ​ភូមិ​កា​ម៉ែន​ ឃុំ​សាមគ្គី​ ស្រុក​អូរ​ជុំ​ ខេត្ត​រតនគីរី​ មាន​មុខរបរ​ចៀរ​ជ័រ​កៅស៊ូ។

ប្រភពបន្តថាមុនកើតហេតុជនរងគ្រោះបាន​ជិះ​ម៉ូតូ​មកពី​ផ្លូវ​កែង​ទិញ​ម្ហូប​ ពេល​ជិះមកដល់​ត្រង់ចំណុច​ចម្ការ​ស្វាយចន្ទី​ខាងលិច​ភូមិ​ការ​ម៉ែន​ស្រាប់ជួប​ជន​បង្ក​មាន​បក្ខពួក​ចំនួន​៥​នាក់ ចាំ​ស្ទាក់ផ្លូវ ហើយធ្វើ​សកម្មភាព​កាប់ជនរងគ្រោះ​បណ្ដាល​ឲ្យ​រង​របួល​ធ្ងន់​តែម្តង។

ប្រភពបន្តទៀតថាជនរងគ្រោះមានរបួសត្រូវ​ចំ​ខាងក្រោម​ក្លៀក​ខាងឆ្វេង​មួយ​កាំបិត ដេរ​ចំនួន​១០​ថ្នេរ និង​ត្រូវ​កំភួនដៃ​ខាងឆ្វេង​មួយ​កាំបិត​ទៀត​។​

ហើយសមត្ថកិច្ចនគរបាល​ស្រុក​អូរ​ជុំ​បានធ្វើការឃាត់ខ្លួនបានភ្លាមៗ​មានជន​បង្ក​ ៖

ទី​១.​ឈ្មោះ ផ្យើ​ង ឈុំ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជន​ជាតិ​ទំពួន មុខរបរ​មិន​ពិតប្រាកដ (​ជា​ជនដៃដល់​)​។​

​ទី​២.​ឈ្មោះ ហ្យា ផល្លា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ទំពួន (​ជា​អ្នក​រួមគំនិត​)​។​

​ទី​៣.​ឈ្មោះ កិន បិ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​មិន​ពិតប្រាកដ (​ជា​អ្នក​រួមគំនិត​)​។​

​ទី​៤.​ឈ្មោះ នឹក ស្តាប់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​មិន​ពិតប្រាកដ (​ជា​អ្នក​រួមគំនិត​)​។​

​ទី​៥.​ឈ្មោះ ថែ​ល គ្នា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ទំពួន (​ជា​អ្នក​រួមគំនិត​)​។ ​

ជន​បង្ក​ទាំង​៥​នាក់​នេះ មាន​ទីលំនៅ​ភូមិ​កា​ម៉ែន ឃុំ​សាមគ្គី ស្រុក​អូរ​ជុំ ខេត្ត​រតនគីរី​។​

ប្រភពពីសមត្ថកិច្ច​នគរបាល​បានបញ្ជាក់​ទៀតថា មូលហេតុ ជនបង្ក​ទាំង​៥​នាក់​ខាងលើនេះ ​ដោយមាន​គំនុំ​ឈ្លោះ​ប្រកែក​គ្នា​ជា​យូរ​មក​ហើយ ទើប​មាន​គំនុំ​រហូត​មក​ចាំ​ស្ទាក់​កាប់​គ្នា​តែម្ដង​។​

​​​ការឃាត់ខ្លួនជនសង្ស័យនេះកម្លាំង​ជំនាញ ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជុំ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​សាមគ្គី ចុះចាប់​ជនបង្ក​នៅ​តាម​ចម្ការ​ស្វាយ​ចន្ទី​រហូតដល់​ម៉ោង​៩.​៣០​នាទី​យប់​ថ្ងៃ​ដដែល​នេះ យកមក​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជុំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិ​វិធី​៕ ដោយ​ ជីវន្ត័

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print