កម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីសហការណ៍ជាមួយកម្លាំងនគរបាលផ្នែកអន្តរាគមន៍ឃាត់យុវជនពីរនាក់បើកម៉ូតូមួយគ្រឿងបង្ហោះតាមដងផ្លូវ

ចែករំលែក៖

 

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីសហការណ៍ជាមួយកម្លាំងនគរបាលផ្នែកអន្តរាគមន៍ខណ្ឌសែនសុខឃាត់យុវជនពីរនាក់បើកម៉ូតូមួយគ្រឿងបង្ហោះតាមដងផ្លូវធ្វើឲ្យមានកាភ័យខ្លាចដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ កាលពីម៉ោង ១១និង៤០នាទីយប់ថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៩ស្ថិតនៅចំណុចមុខក្លឹប កម្សាន្តហ្សូក តាមបណ្តោយផ្លូវ១៩៨៦ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុននិងធ្វើការឃាត់ខ្លួនយុវជនទាំងពីរនាក់នេះ កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី សហការណ៍ជាកម្លាំងអន្តរាគមន៍ខណ្ឌបានល្បាតក្នុងភូមិសាស្ត្រ ក៏ប្រទះឃើញយុជនពីរនាក់បើកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ស៊េរី២០១៩ ពណ៍ទឹកមាស ពាក់ស្លាកលេខភ្នំពេញ1HR-7400 បានជិះបង្ហោះនៅតាមដងផ្លូវទៅវិញទៅមក រួចបាននាំគ្នាជិះមកឈប់នៅចំណុចកើតហេតុហើយនាំគ្នាមកអង្គុយលេងដូចជាមិនដឹងរឿងអ្វី ភ្លាមនោះកម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនតែម្តង រួចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសួរនាំបន្ត៕ជ្រោយពេជ្រ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print