មន្ត្រីបរិស្ថានស្រុកជីក្រែងចាប់បានត្រាក់ទ័រឈូសឆាយព្រៃលិចទឹកមួយគ្រឿង មិនដឹងថាគេអនុវត្តន៍ច្បាប់បែបណា

ចែករំលែក៖

ខេត្តសៀមរាប៖ ត្រាក់ទ័រឈូសឆាយដីព្រៃលិចទឹកមួយគ្រឿងត្រូវបានកម្លាំងបរិស្ថានស្រុកជីក្រែង ដើរល្បាតប្រទះឃើញកំពុងឈូសឆាយដីព្រៃលិចទឹកនៅចំណុចអូរកេះឃុំស្ពានត្នោត  ហេតុការណ៍បានកើតឡើងកាលពីថ្ងៃអង្គារទី១៨ ខែមេសា ឆ្នាំ២០១៩   ម្ចាស់ត្រាក់ទ័ររត់គេចខ្លួនបាត់ក៏បានរឹបអូសមកកាន់ស្នាក់ការបរិស្ថានទំនប់សួង។

   លោក ពៅ ប៊ុនធឿន អភិបាលនៃគណះអភិបាលស្រុកជីក្រែង បានប្រាប់ថាលោកដឹងរឿងនេះប៉ុន្តែលោកមិនដឹងថាគេដោះស្រាយយ៉ាងណានោះទេ?ព្រោះកាលដើរល្បាតមន្ត្រីបរិស្ថានមិនបានធ្វើការស្នើសុំកម្លាំងឯកភាពស្រុកអោយសហការជាមួយនោះឡើយ ពួកគេគឺជានគរបាលយុត្តិធម៌ទុកអោយពួកគេដោះស្រាយតាមនិតិវិធីច្បាប់របស់ក្រសួងបរិស្ថានចុះ។

លោក ស៊ិន គក់ ប្រធានបរិស្ថានស្នាក់ការទំនប់សួងប្រាប់អ្នកសារព័រត៌មានថាលោកបានធ្វើរបាយការណ៍ដាក់ទៅមន្ទីរបរិស្ថានខេត្តសៀមរាប ដោះស្រាយតាមនិតិវិធីច្បាប់បស់ក្រសួងបរិស្ថាន។

ទាក់ទងនឹងរឿងរ៉ាវខាងលើដ៏ដែលអ្នកសារព័រត៌មានបានទូរស័ព្ទទៅលោក ប៉ែន វីរះ នាយករងការិយាល័យបរិស្ថានទួលបឹងទន្លេសាបភូមិសាស្រ្តសៀមរាបដើម្បីសុំការបំភ្លឺបន្ថែមតែទូរស័ព្ទនិយាយស្តាប់គ្នាមិនបានព្រោះខ្សោយសេវ៉ា ។

លោក តេក វណ្ណា អនុប្រធានមន្ទីរបរីស្ថានខេត្តសៀមរាបទទួលបន្ទុកបឹងទន្លេសាបភូមិសាស្រ្តសៀមរាបព្រោះទូរស័គ្មានសេវ៉ា។

   បច្ចុប្បន្នត្រាក់ទ័រនោះកំពុងរក្សាទុកស្នាក់ការបរិស្ថានទំនប់សួង ជុំវិញការចាប់ត្រាក់ទ័រឈូសឆាយព្រៃលិចទឹកនេះប្រជាពលរដ្ឋដែរស្រលាញ់ព្រៃលិចទឹកដែលជាជម្រកជីវះចម្រុះត្រែកអរនិងស្វាគមន៍ចំពោះកម្លាំងមន្រ្តីបរិស្ថានដែលបានរឹបអូសត្រាក់ឈូសឆាយព្រៃលិចទឹកមួយនេះ។

រីឯពលរដ្នមួយចំនួនធំបែជាសើចចំអកអោយកម្លាំងបរិស្ថានថាសង្ស័យតែម្ចាស់ត្រាក់ទ័រមិនបានបង់សេវ៉ាកម្មមុនធ្វើអោយមន្ត្រីបរិស្ថានចុះចាប់។ពួកគាត់បន្តទៀតប្រសិនបើមន្រ្ដីបរិស្ថានមិនអនុវត្តច្បាប់របស់ក្រសួងបរិស្ថានមានស្តង់ដាពីរទេម្លេះព្រៃលិចទឹកទាំង៧ឃុំក្នុងស្រុកជីក្រែងមិនរលាយស្ទើរតែគ្មានសល់នោះទេ ក្នុងនោះមាន ឃុំឬស្សូលក ឃុំសង្វើយ ឃុំគោកធ្លកក្រោម ឃុំជីក្រែង ឃុំកំងក្តី ឃុំអន្លង់សំណរ ឃុំស្ពាត្នោត និងឃុំល្វែងឬស្សី  ឧក្រិដ្ឋកម្មព្រៃលិចបានកើតឡើងរៀងរាល់ឆ្នាំទោះបីជាមន្ត្រីជំនាញដាក់ផ្លាកហាមកាប់ព្រៃលិចទឹកយ៉ាងណាក៏ដោយក៏ឧក្រិដ្ឋជនមិនខ្លាចឡើយ។ជាក់ស្ដែងផ្លាកដែលដាក់ថាហាមកាប់ព្រៃលិចទឹកនៅចំខាងជើងប្រអប់ចកស្ថិតក្នុងភូមិព្រៃប្រស់ឃុំសង្វើយត្រូវបានជនល្មើសឈូសឆាយយ៉ាងតណ្ណាំ។

ប្រជាពលរដ្ឋសំណូមពរអោយលោក ស៊ុនគង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបនិងលោក ព្រិនសាវិន នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបគួរជ្រើសរើសមន្ត្រីណាដែលចេះស្រឡាញ់ធម្មជាតិជៀសវាងយកមន្ត្រីមាន់ពងនឹងស្រូវមកប្រើការ វាគ្មានសល់អ្វីនោះទេ។

រហូតមកដល់ថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០១៩ នេះយើងមិនទានដឹងថាតើ មន្ទីរបរិស្ថានខេត្តគួរអនុវត្តន៍ច្បាប់បែបណា ដើម្បីអោយឈ្មួញទន្រ្ទាន់ដីទាំងរាំងចាលនោះទេ៕ប៊ុនរិទ្ធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print