ភ្នំពេញ ៖ យុវជន២នាក់ខណះកំពុងឈរនិយាយទូរស័ ព្ទត្រូវជនមិនស្គាល់មុខគប់មួ យដុំឥដ្ឋបណ្តាលឱ្យបែកក្បាល ហូរឈាមស្រោចខ្លួន។
ហេតុការណ៍ខាងលើនេះបង្កអោយ មានការភ្ញាក់ផ្អើលកាលពីវេល ម៉ោង៩និង៥០នាទីយប់ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៩ នៅមុខស្ថានីយប្រេងឥន្ធនៈមួយ កន្លែង តាមបណ្ដោយមហាវិថីឈ្នះឈ្នះ ហៅផ្លូវទំនប់កប់ស្រូវ កែងផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះម្នាក់ខាងលើឈ្មោះ ផៃ សុផា ភេទប្រុស អាយុ២១ឆ្នាំ ជាជាងជួសជុលរថយន្ត ស្នាក់នៅក្នុងការ៉ាស់រថយន្ ត តាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ រីឯមិត្តភក្តិម្នាក់របស់ជន រងគ្រោះ មិនស្គាល់ឈ្មោះឡើយ ។ចំណែកក្រុមជនសង្ស័យមិនស្គា ល់អត្តសញ្ញាណ បានគេចខ្លួនបាត់ស្រមោល ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ គាត់និងមិត្តភក្ដិម្នាក់ទៀ តបានជិះម៉ូតូមួយគ្រឿងម៉ា កស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 1Q-8808. ឌុបគ្នាដើរលេង លុះមកដល់ចំណុចកើតហេតុ គាត់អោយមិត្តភក្តិបន្ថយល្បឿ នម៉ូតូដើម្បីឈប់និយាយទូរស័ ព្ទ ស្រាប់តែឃើញក្រុមជនបង្កខា ងលើមានគ្នា៣នាក់ជិះម៉ូតូ មួយគ្រឿង ម៉ាកហុងដាឌ្រីម មិនចាំស៊េរី និងស្លាកលេខ បន្ទាប់មកមានជនបង្កម្នាក់ ដែលជិះកណ្តាលបានយកដុំឥដ្ឋ មកគប់គាត់ពេញទំហឹង បណ្តាលឲ្យចំក្បាលបែកឈាមហូ រស្រោចជោកខ្លួនតែម្តង ។ ភ្លាមនោះ គាត់បានស្រែកឱ្យប្រជាពលរដ្ឋជួយដេញតាមដែរ តែក្រុមជនបង្កខាងលើ បានបន្ថែមល្បឿនម៉ូតូជិះរត់ គេចខ្លួនបាត់ស្រមោល។
តាមប្រភពដដែលបានបន្តទៀតថា ខណៈពេលនោះ កំលាំងនគរបាលប៉ុស្តិ៍ចោមចៅ ម្នាក់បានមកដល់កន្លែងកើតហេ តុភ្លាមៗផងដែរ ហើយបានអោយជនរងគ្រោះទៅព្យា បាលនៅមន្ទីរពេទ្យ និងអោយជនរងគ្រោះទៅដាក់ពា ក្យបណ្ដឹង ដើម្បីឱ្យសមត្ថកិច្ចស៊ើបអង្ កេតរកមុខសញ្ញាក្រុមជនបង្ក ខាងលើយកមកចាត់ការតាមនីតិវិ ធី ៕សុខាសែនជ័យ