ខេត្តកណ្តាល ៖ លោក ទិន សុចិត្រា ព្រះរាជអាជ្ញាររង និងជាអ្នកនាំពាក្យអយ្យការអមសាលា ដំបូងខេត្តកណ្តាលបានប្រាប់អោដឹងថា នៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ បានអោយដឹងថា មន្ត្រីនគរបាលច្រកទ្វាអន្តរជាតិក្អមសំណរនិងបក្ខពួក បានលាយថ្នាំចូលទៅក្នុងស្រា រួចប្រើហិង្សាបង្ខំឲ្យផឹកចំនួនបីកែវជាប់គ្នារហូតធ្វើអោយស្លាប់នារីម្នាក់ និងរបួសបីនាក់ បានត្រូវលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងបានសម្រេចធ្វើការចោទប្រកាន់ពីបទ”ចាត់ចែងឱ្យប្រើប្រាស់ សមគំនិតក្នុងអំពើរចាត់ចែងឱប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ករណីមិនរាងចាល) នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ សំណុំរឿងបានបញ្ជូនទៅលោកស្រី ពេជ មារ៉ែន ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល សម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន។
ជនជាប់ចោទទី០១ឈ្មោះ ទឹម វឌ្ឍនៈ ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែរមុខរបរនគរបាលច្រកទ្វាអន្តរជាតិក្អមសំណរ ទី០២ឈ្មោះចន្រ្តា វណ្ណះ ភេទ ប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរនគរ
បាលច្រកទ្វាអន្តរជាតិក្អមសំណរ ទី០៣ឈ្មោះ កែវ វឌ្ឍនៈពូន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរនគរបាលច្រកទា្វអន្តរជាតិក្អមសំណរ ជាកូនរបស់លោក កែវ ជា ប្រធានប៉ុស្តិ៌នគរបាលច្រកទ្វារព្រុំដែនអន្តរជាតិក្អមសំណរ ។អ្នកទាំង០៣ ស្នាក់នៅក្នុងប៉ុស្តិ៍ច្រកទា្វរអន្តរជាតិក្អមសំណរ ។ទី០៤ឈ្មោះ វ៉ាន់ ជីវ័ន្ត ភេទ ប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ។
ជនរងគ្រោះ ទី០១ឈ្មោះ អុិច ចន្នី ភេទស្រី អាយុ១៩ឆ្នំា ជនជាតិខ្មែរ មុខរបរបុគ្គលិក ខារ៉ាអូខេ ម៉ីម៉ី (ស្លាប់) ទី០២ឈ្មោះសន ស្រីនា ភេទស្រី អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកការ៉អូខេម៉ីម៉ី (អាការៈ ធ្ងន់កំពុងសង្គ្រោះបន្ទាន់)ទី០៣ឈ្មោះ រ៉ា សំណាង ភេទស្រីអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកការ៉ាអូខេ ម៉ីម៉ី(អាការស្រាល) ទី០៤ឈ្មោះ ជា សម្ផស្ស ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិកការ៉ាអូខេម៉ីម៉ី ។
អ្នកទាំង០៤នាក់ខាងលើ ស្នាក់នៅហាងការ៉ាអូខេម៉ីម៉ី ស្ថិតក្នុងភូមិឃុំ កើតហេតុខាងលើ។
ម្ចាស់ទីតាំងមានឈ្មោះគឹម ប៉ោ ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលេីកដែក ខេត្តកណ្តាល។
សូមរំលឹកថា៖នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩វេលាម៉ោង០១និង៣០នាទីយប់ជនសង្ស័យទាំង៥នាក់ខាងលើបានចូលទៅច្រៀងការ៉ាអូខេ នៅហាង ម៉ីម៉ី បន្ទប់លេខ៧៧៧៧ នៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាលដោយមានស្រីកំដរ ចំនួន០៤ នាក់ (ជនរងគ្រោះខាងលើ)លុះផឹកស៊ីច្រៀងរាំបានប្រហែលជាកន្លះម៉ោងឈ្មោះទឹម វឌ្ឍនៈ បានយកថ្នាំ ចំនួន០២ដបទំហំប៉ុនម្រាមដៃមកលាយជាមួយភេសជ្ជៈគោជល់(ពុំដឹងថ្នាំអ្វី)ហើយលាយគ្នារួចឲ្យ គ្នីគ្នាចាក់ចូលកែវតូចឲ្យ ស្រីកំដររៀងៗខ្លួនផឹក បានជា ៥ទៅ៦នាទី ក៏មានអាការៈធ្វើទុក្ខហើយដឹងដល់ម្ចាស់ហាង ក៏បានរាយការណ៍មកសមត្ថកិច្ច សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនបានជនសង្ស័យ០៤ នាក់ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងនិងបញ្ជូនតាមនីតិវិធី។លុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងចម្រុះដោយមានការចូលរួមពីលោកលាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង លោក ចាប ចន្ទ័វិទ្យា អភិបាលស្រុកលើកដែក កម្លាំងអនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ កម្លាំងស្នងការនគរបាលខេត្តកណ្តាលនិងកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានចុះទៅធ្វើការស្រាវជ្រាវអស់ជាច្រើនម៉ោង រកឃើញមន្ត្រីនគរបាលច្រកទ្វាអន្តរជាតិក្អមសំណរនិងបក្ខពួក បានលាយថ្នាំប្រភេទអិុចស្តារសុី និងប្រភេទថ្នាំក្រវីមានសារធាតុញៀនជាច្រើនមុខ បានលាយចូលទៅក្នុងស្រា រួចប្រើហិង្សាបង្ខំឲ្យផឹកចំនួនបីកែវជាប់គ្នារហូតធ្វើអោយស្លាប់នារីម្នាក់ និងរបួសបីនាក់ពិតប្រាកដមែន ក៍សម្រេចបិទទីតាំងនោះតែម្តង។
វត្ថុតាងចាប់យក៖ថ្នាំម្សៅពណ៌សស្រអាប់០១ កញ្ចប់តូច(ពុំដឹងជាថ្នាំអ្វី)។ដបទឹកសុទ្ធវីតាល់មាន បន្សល់ទឹកថ្នាំពណ៌លឿង(ពុំដឹងថ្នាំអ្វី)។សំបកកញ្ចប់កៅអៀករូបខ្លាពណ៌លឿង(ចំនួន០១)៕ ឆ ដា