លោក លីម សុភា អភិបាលខណ្ឌ៧មករា អាចពិចារណាបន្តិចផង ខណៈលោក ឃួង ស្រេង ព្រមានដកតំណែងមន្ដ្រីណាទៅកាងបទល្បែងស៊ីសងគ្រប់ប្រភេទនៅមូលដ្ឋានខ្លួន

ចែករំលែក៖

ភ្នំពេញ៖ លោក លីម សុភា អភិបាលនៃគណៈអភិបាល ខណ្ឌ៧មករា ក្នុងនាមជាគណៈបញ្ជាឯកភាពខណ្ឌ មិនត្រូវបានមន្ត្រី ប្រជាជន កងកម្លាំងចោទប្រកាន់គាត់ទេ ពាក់ព័ន្ធនិងប្រយោជន៍ណាមួយ ចំពោះទីតាំងបនល្បែងសុីសងគ្រប់ប្រភេទ នៅក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់គាត់នោះទេ ប៉ុន្តែគេទទួលស្គាល់ថា៖ គាត់(លោក លីម សុភា អភិបាលនៃគណៈអភិបាល ខណ្ឌ៧មករា ) អាចយឺតយូរ ក្តោបព័ត៍មានមិនជុំ ខ្វះទំនួលខុសត្រូវ ឬកន្ទេលធំបន្លំដេក ទើបទីតាំងអិនធើណេត បង្កប់ល្បែងសុីសង ទីតាំងកត់ឆ្នោតវៀត ទីតាំងកត់ភ្នាល់បាល់ ខ្លាឃ្លោក អាប៉ោង និងអិនធើណេតសុីសងLikeពីកាសុីណូ និងល្បែងធំៗទៀត។ល។ បន្តកើតមានទ្រង់ទ្រាយច្រើន រហូតដល់សមត្ថកិច្ចខ្លះមើលតែទៅលើ អត់មើលក្រោម រាល់សកម្មភាពជនល្មើសធ្វើសកម្មភាពកើតមានជាយថាហេតុ។
លុបបំបាត់បនល្បែងសុីសងមិនបាន អាចខ្វះការភាពទទួលខុសត្រូវលើវិធានការអនុវត្តគោ លនយោបាយរដ្ឋាភិបាលភូមិ-សង្កាត់មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជាគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញរឹតបន្តឹង តែងលើកឡើងក្នុងអង្គប្រជុំញឹកញាប់ទៀតផង។
ចំណុចនេះហើយដែលត្រូវចោទសួរពីប្រជាជន មន្ត្រីរាជការ សមត្ថកិច្ចក្នុងមូលដ្ឋាន ខណ្ឌ៧មករា បានបំពេញកាតព្វកិច្ចបានត្រឹមកម្រិតណានូវការអនុវត្ត ៩ចំណុច​ នៃគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពរួមមានដូចខាងក្រោម៖
ទី១- គ្មានសកម្មភាព លួច ឆក់ ប្លន់ គ្រប់ប្រភេទ
ទី២- គ្មានការផលិត ការចែកចាយ និងការប្រើប្រាស់ គ្រឿងញៀន ខុសច្បាប់
ទី៣-គ្មានអំពើអាណាចារ្យ​ ការជួញដូរស្រ្តី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ
ទី៤-គ្មានក្មេងទំនើង
ទី៥-គ្មានលេងល្បែង ស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ការ​ប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ
ទី៦-គ្មានគ្រោះថ្នាក់ចរាចរណ៍
ទី៧- គ្មានគ្រោះថ្នាក់ដោយយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
ទី៨-មានវិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតប ចំពោះគ្រោះមហន្ត រាយ ប្រកបដោយប្រសិទ្ធិភាព
និងទី៩-គ្មានការត្រួតពិនិត្យខុសច្បាប់។
អ្វីដែលលោក លីម សុភា អភិបាលនៃគណៈអភិបាល ខណ្ឌ៧មករា មិនទាន់ធ្វើកិច្ចការនេះ ឬធ្វើដែរ តែធ្វើខ្លះទុកច្រើន មានន័យថា៖ អាចពាក់ព័ន្ធបញ្ហាផលប្រយោជន៍ច្រើនជាង ក្នុងនោះគ្រាន់តែបុគ្គលគ្មានគុណធម៍ ឈ្មោះ(រាជ) មានជំនាញខាងរត់ការបើកទីតាំងកត់កន្ទុយលេខឆ្នោតវៀតណាមស្ទើទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ហ៊ានប្រើឈ្មោះ លោក លីម សុភា ក្របដណ្តបលើ សមត្ថកិច្ច អាជ្ញាធរថ្នាក់ក្រោមក្នុងមូលដ្ឋាន ដោយសរបញ្ជាក់ថា៖ អាច លោក លីម សុភា ផ្តល់ឱកាស ឬមានចំណងពាក់ព័ន្ធដោយកត្តាយោគយល់ ចេះយុទ្ធសាស្ត្រ(ចង់រកសុី ត្រូវចេះរកសុី)ស្គាល់ទួល ដំបូក គិតគូម្ចាស់មូលដ្ឋាន។
ប៉ុន្តែវប្បធម៍នេះ អាចជាកំហុសផ្តើមអោយមានបទល្មើសក្នុងសង្គម ដោយសារបនល្បែងសុីសងជាប្រភពនៃបទល្មើសកើតមាននូវសកម្មភាព លួច ឆក់ ប្លន់ គ្រប់ប្រភេទ អាចកើតការផលិត ការចែកចាយ និងការប្រើប្រាស់ គ្រឿងញៀន ខុសច្បាប់ មានក្រុមក្មេងទំនើង ទៅជ្រកនៅតាមទីតាំងបនល្បែងក៏អាចថាបាន។
ជុំវិញបញ្ហានេះ អង្គភាព (នគរដ្រេហ្គន) មិនអាចទាក់ទងសុំការបំភ្លឺបានទេពីលោក លីម សុភា អភិបាលនៃគណៈអភិបាល ខណ្ឌ៧មករា ក្នុងនាមជាគណៈបញ្ជាឯកភាពខណ្ឌ តើលោកនឹងវិធានការទប់ស្កាត់ បង្ក្រាបឬមួយយ៉ាងណា បើបនល្បែងសុីសងកើតមាននៅហ្នឹងក្រសែភ្នែកគាត់នោះ..!!!
ទន្ទឹមនិងបញ្ហានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសនៅក្នុងពិធីប្រកាសចូលកាន់ មុខតំណែង អភិបាល ខណ្ឌបឹងកេងកង និងប្រធានក្រុមប្រឹក្សាថា៖ បើមន្រ្តីណាដែលទៅកាងពី ក្រោយបទល្មើសល្បែងស៊ីសងនៅមូលដ្ឋានខ្លួន មន្ដ្រីនោះនិងទទួលការព្រមានតាមច្បាប់ការងាររដ្ឋ ត្រូវទទួលទោសទន់ និង ប្រឈមការដកតំណែងដោយគ្មានការយោគយល់។ សារនេះជាឱកាសអោយលោក លីម សុភា ពិចារណាឡើងវិញ នូវអ្វីដែលឋិតក្នុងភាពមិនប្រក្រតីក្នុងដែនសមត្ថកិច្ចលោកគ្រប់គ្រង មានទីតាំងបនល្បែងតូចធំក្នុងទ្រង់ទ្រាយណាខ្លះ..?
បើតាម លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់មន្រ្តីក្រោមឱវាទ ទំាងអស់ត្រូវបញ្ឈប់ជាបន្ទាន់ពីការទទួល សំណូករបស់ជនខិលខូចមួយចំនួន ដើម្បីបើកឱកាសឲ្យមានសកម្មភាពប្រព្រឹត្ត បើកល្បែងស៊ីសងខុសច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ ខ្លួនបើពុំដូច្នេះទេនឹងត្រូវដកតំណែង អស់បុណ្យសក្តិជាមិនខាន។ ចំណុចនេះក៏មានប្រជាជន មន្ត្រីរាជការ កងកម្លាំង ជាច្រើនលើកឡើងថា៖ បើនៅខណ្ឌ៧មករា វិញចាប់តែ១កន្លែងអ្នកប្រព្រឹត្តល្បែងខុសច្បាប់បានរាប់រយនាក់ និងអាចរកឃើញនូវអ្នកប្រើប្រាស់ ចែកចាយចាត់ចែងគ្រឿងញៀនក៏មាន។
បញ្ហាចេញបទបញ្ជាព្រមានដកមន្ត្រីនៅពីក្រោយខ្នងបនល្បែងសុីសង គឺលោក អភិបាលរាជធានីភ្នំពេញ បានថ្លែងដូច្នេះក្នុងឱកាសប្រកាសស្តីពីការដាក់ឲ្យដំណើរការរដ្ឋបាលខណ្ឌបឹងកេងកង ប្រកាសចូលកាន់តំណែង លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និងសមាជិក១៧រូប កាលពីរសៀលថ្ងៃព្រសហ្បតិ៏៣រោចខែជេស្ន ឆ្នាំកុរឯកស័កព.ស ២៥៦៣ត្រូវនិងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវដោះស្រាយបញ្ហាល្បែងស៊ីសងខុសច្បាប់នេះ ឲ្យខាងតែបានដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងសង្គម ជូនប្រជាពលរដ្ឋឲ្យបានល្អ ចាប់ពីពេលនេះតទៅ ។
លោកបន្ដថា៖ ល្បែងស៊ីសងខុសច្បាប់ ទាំងនោះ មានមន្ដ្រីនៅមូលដ្ឋាន ទៅកាង និងទទួលសំណូកពីគេហើយ ការរៀបចំសណ្តាប់ ធ្នាប់សាធារណៈ នៅទីនោះគឺរៀបចំមិនកើតនោះទេ ។
នៅក្នុងឱកាសនោះដែល លោក អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់អាជ្ញាធរ ខណ្ឌសង្កាត់ទាំងអស់ត្រូវចុះរុះរើស្លាកយីហោ បរទេសដែលខុសច្បាប់ សរសេរខុសពាក្យ ពេចន៍ គ្មានខ្លឹមសារ និងខុសទម្រង់បែបជាភាសាជាតិ ត្រូវកាត់ចេញហើយយកមកអប់រំតាមផ្លូវច្បាប់ ដែលការពារតម្លៃវប្បធម៌ជាតិនិងសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម។
លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង បានប្តេជ្ញាពង្រឹងកិច្ចសហការជាមួយ គណៈអភិបាលដើម្បីធានាប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមនានានៅក្នុងសង្គម ដូចជា៖ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អមានគុណភាពខ្ពស់ ដោះស្រាយបញ្ហា សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងកេ្មងទំនើងជាដើម។
សូមបញ្ជាក់ថា ៖ ខណ្ឌបឹងកេងកងត្រូវបានបង្កើតឡើងតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី៨ខែមករា ឆ្នាំ ២០១៩នេះ ដោយបំបែកចេញពីខណ្ឌចំការមន ក្នុងនោះមានចំនួន៧ គឺសង្កាត់បឹងកេងកង១ បឹងកេងកង២ បឹងកេង៣ អូឡាំពិក ទំនប់ទឹក ទួលស្វាយព្រៃទី១ និងសង្កាត់ទួលស្វាយព្រៃទី២។
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អាចដឹងពីស្ថានភាពខ្លះពីភាពមិនប្រក្រតីនៅពីក្រោយបនល្បែងសុីសង តែក្នុងនាមជាមេដឹកនាំ ឪពុកម្តាយលោក មានភាពអនុគ្រោះអោយបុគ្គលពាក់ព័ន្ធព្យាយាមដកខ្លួន បញ្ឈប់ការទទួលសំណូកនូវអំពើមិនថ្លៃថ្នូនេះ។
លោក លីម សុភា អាចមោទនភាពនិងលាភ ក្នុងភាពមិនប្រក្រតីនេះ ប៉ុន្តែលោកងាយនឹងប្រឈមការបាត់បង់អំណាច សេចក្តីថ្លៃថ្នូ គុណធម៍ ក៏អាចថាបាន៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print