តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សុំធ្វើការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរាល់សកម្មភាពទាំងឡាយណាដែលធ្វើអោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុយើងខ្ញុំ

ចែករំលែក៖

ភ្នំពេញ​ ៖​ ពេលថ្មីៗនេះមានសារព័ត៌មានបានផ្សាយចេញពីមន្ត្រីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជាបានរាយការណ៏ថា មានសហគ្រាសមួយចំនួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានធ្វើការផ្ទេរទំនិញពីប្រទេសចិនចូលព្រះរាជាណាចក្រកម្ពុជា ដើម្បីនាំចេញខុសច្បាប់ទៅកាន់សហដ្ឋអាមេរិក ដើម្បីគេចពន្ធដែលសហរដ្ឋអាមេរិកបានដាក់មកលើទំនិញមកពីប្រទេសចិន។​

ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានយកចិត្តទុកដាក់លើបញ្ហានេះយ៉ាងខ្លាំង រួចបានបើកការស៊ើបអង្កេតភ្លាមៗ។ ជាលទ្ធផលបានអោយដឹងថា បច្ចុប្បន្ននេះនៅក្នុងសួនឧស្សាហកម្មនេះមានសហគ្រាសចំនួន២៩ បានធ្វើការនាំចេញទៅកាន់សហរដ្ឋអាមេរិក ហើយនៅក្នុងពេលថ្មីៗនេះគឺមិនមានការរារាំងឬរងការស៊ើបអង្កេត​ ឬពិន័យពីសំណាក់គយ និងរដ្ឋាកររបស់សហរដ្ឋអាមេរិកនោះទេ។

យើងខ្ញុំមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៏មិនពិតរបស់សារព័ត៌ដែលបានធ្វើអោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុយើងខ្ញុំ ដូចពាក្យចាស់បុរាណបានពោលថា មាសសុទ្ធមិនខ្លាចភ្លើង។
ក្នុងនាមជាគម្រោងធំធេងនៃកិច្ចសហប្រតិ្តប្បតិការណ៍អន្តរជាតិក្នុងគំនិតផ្តួចផ្តើម”ខ្សែក្រវាត់មួយ-ផ្លូវមួយ”រវាងកម្ពុជា-ចិន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលបង្កើតរួមគ្នាដោយសហគ្រិនកម្ពុជា-ចិន​ ប្តេជ្ញាថានឹងសាងសង់ និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសដោយអនុវត្តតាមច្បាប់ និងបទប្បញ្ញតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ ព្រមទាំងប្រឆាំងជាដាច់ខាតនូវរាល់សកម្មភាពល្មើសច្បាប់ទាំងអស់។

នៅថ្ងៃមុខថ្ងៃក្រោយ យើងខ្ញុំក៏នៅតែបន្តធ្វើអាជីវកម្មដោយស្របច្បាប់ ព្រមទាំងរឹតបណ្តឹងការគ្រប់គ្រងសហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសផងដែរ ដើម្បីដំណើរការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុអោយកាន់តែប្រសើរឡើង។

ថ្ងៃព្រហស្បតិ៍ ខែជេស្ឋ ឆ្នាំកុល សំរឹទ្ធិស័ក ព.ស២៥៦៣
ភ្នំពេញ.ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩
អគ្គនាយកក្រុមហ៊ុន

...

Cao Jianjiang

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print