ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៤:៣០នាទី ព្រឹកថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៩ ថ្មីៗនេះ អគារកំពស់៨ជាន់ ដែលសាងសង់ឡើងដោយជនជាតិចិន ជាប់ការ៉ាសលាងឡានអរុណរះ ក្រោយមន្ទីរពេទ្យកម្មករ សង្កាត់លេខ៤ក្រុងព្រះសីហនុ។
មានមនុស្សស្លាប់និងរបួសជាច្រើននាក់ នៅជាប់ក្នុងអគារ ពេលនេះសមត្ថកិច្ចគ្រប់ផ្នែក កំពុងជួយសង្គ្រោះជនរងគ្រោះ។
តាមសាក្សីជាកម្មករសំណង់ ដែលបានចេញរួចពីក្នុងអគារបានឲ្យដឹងថា៖ នៅក្នុងអគារមានកម្មករសំណង់ស្នាក់នៅតាមបន្ទប់នានា ចាប់ពីជាន់ទី២ រហូតដល់ជាន់ទី៦ រីឯជាន់ទី៧&៨មិនមានកម្មករស្នាក់នៅឡើយ។
លោកឧត្តមសេនីយ៍ត្រី ជិន វិទ្យា ស្នងការស្តីទី នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងដឹកនាំកងកម្លាំងចុះជួយសង្គ្រោះជនរងគ្រោះ។
មានជនរងគ្រោះខ្លះបានលូនចេញរួច ប្រហែលជាង១០នាក់ ក្រៅពីនោះ នៅជាប់ក្នុងអគារនៅឡើយ ៕