មន្ត្រីបរិស្ថានចុះបង្ក្រាបសាច់សត្វព្រៃ លើផ្លូវកែងផ្សារសាមគ្គីក្រុងស្ទឹងត្រែង គឺបង្ក្រាបបានត្រគួត១ កូនឈ្លុះ១ សាច់ងៀតពីរកូនដុំតែប៉ុណ្ណោះ ចាប់ព្រឹកលក់ល្ងាច

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែងៈ ក្រុមមន្ត្រីបរិស្ថាន មានគ្នាជិត១០អ្នក ដើរពេញលើផ្លូវ កែងផ្សារសាមគ្គីក្រុងស្ទឹងត្រែង ចុះមកបង្ក្រាបក្រុមឈ្មួញជួញដូរសាច់សត្វព្រៃ ដែលពួគឈ្មួញតែងតែយកមកដាក់លក់ ពេញលើផ្លូវបន្លំជាមួយបន្លែ ត្រី សាច់ជ្រូក សាច់គោ ហាក់បីដូចមិនរៀងចាល មិនខ្លាចរអានឹងសមត្ថកិច្ច មន្ត្រីជំនាញ ជាពិសេសអាជ្ញាធរ ពាក់ព័ន្ធក្នុងខេត្តតែម្តង បង្ក្រាបណាស់លក់កាន់តែផ្គើន ព្រោះបង្ក្រាបមិនដែលបាន។

ដូច្នេះទើបសាធារណៈជននិយាយពីរមាត់មួយ ទៅមាត់មួយហើយដាក់ការសង្ស័យថាៈ ប្រហែលជាពួគគាត់ត្រូវរ៉ូវគ្នាជាប្រព័ន្ធ ទើបពួគឈ្មួញមុខដដែលៗទាំងនេះ ចាប់ហើយលក់បានវិញ លក់បានលើផ្លូវសាធារណៈយ៉ាងរលូន ដូចអាជីវករលក់ទូទៅធម្មតា ដូចគេឯងយ៉ាងគឃ្លើននឹងច្បាប់គ្មានខ្លាចអីបន្តិចសោះ។
ឬមួយក៍ពួគក្រុមឈ្មួញទាំងនេះមានខ្នងបង្អែកធំ ឬក៍គេសែនសំណែនជូនសមត្ថកិច្ច ជំនាញគ្រប់លំដាប់ថ្នាក់អស់ហើយ ប្រហែលជាឆ្អែតឆ្អន់អស់ហើយ ទើបមានការទើសទាល់បង្ក្រាបមិនកើត។

ហើយមុននឹងបង្ក្រាបនេះទៀតសោធ គេត្រូវខលប្រាប់ក្រុមឈ្មួញទាំងនោះជាមុន ឲ្យវិចខ្ចប់ទុកដាក់មុននឹងសមត្ថកិច្ចជំនាញចុះមកដល់ ឲ្យសេសសល់តិចតួចកំឲ្យអស់ រួចធ្វើរត់ប្រសេកប្រសាចជាការស្រេច ហើយជាក់ស្តែងគេសង្កេតឃើញថា។

ក្នុងការបង្ក្រាបនេះពុំដែលឃើញ មានការឃាត់ខ្លួនអ្នកលក់សាច់សត្វព្រៃ យកទៅដាក់ទោសទាន់ ទៅលើមេឈ្មួញចាស់វស្សារទាំងនោះទេ ឃើញតែចាប់ព្រឹក លក់ល្ងាច ចាប់ល្ងាច លក់ព្រឹកវិញ ហើយមុខឈ្មួញដដែលៗនោះ ថែមទាំងសើចចំអកលក់ឡើយថែមទៀត។

នេះហើយដែលសាធារណៈដាក់រហ័សសនាមថាៈ សមត្ថកិច្ចទាំងនេះធ្វើនេះ គ្រាន់តែជាការសំដែងឆាកល្ខោន ឲ្យល្អមើលតែប៉ុណ្ណោះ ជាក់ស្តែងនៅវេលាម៉ោង៩ជាងព្រឹក ថ្ងៃសុក្រ ៤រោច ខែជេស្ន ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះ។

ក្នុងការបង្ក្រាបនោះ បានតែសាច់ងៀត២កូនដុំ កូនឈ្លុះក្នុងពោះ១ នឹងសត្វត្រគួត១តែប៉ុណ្ណោះ ព្រោះមានព្រាបនាំសារប្រាប់មុនបង្ក្រាប តែក្រោយពេលការចាប់យើងមិនដឹងថាគេយកទៅណានោះទេ មន្ត្រីបរិស្ថាននោះគ្រាន់តែឆ្លើយប្រាប់អ្នកសារព៍ត៌យើងថា គេនឹងបន្តបង្ក្រាបរហូត ឲ្យតែមានលក់គេនឹងចាប់ទៀត។

ជុំវិញរឿងនេះលោកឡាយ ឡារ៉ូ អនុប្រធានមន្ទីបរិស្ថានខេត្ត បានប្រាប់អ្នកសារព៍ត៌មានយើងថាៈ លោកនៅភ្នំពេញមកប្រជុំ ហើយលោកក៍មិនបានទទួលរបាយការណ៍នេះដែរ។

លោកប្រាប់ថាឲ្យសួរទៅលោកប្រធានមន្ទីទៅ គាត់នៅកន្លែង ជាក់ស្តែងក្រុមការងារយើង មិនមានលេខទំនាក់ទំនង របស់លោកអេង ភារ៉ុង ប្រធានមន្ទីបរិស្ថានខេត្ត ដើម្បីសុំការបំភ្លឺជុំវិញរឿងនេះទេ​៕ ដោយ!មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print