លោក អូស្មាន ហាស្សាន់៖ ក្រុមប្រឹក្សាសាសាសនាឥស្លាមរដ្ឋស្លារង័រ ប្រទេសម៉ាឡេសុីMAIS សន្យាបន្ដជួយសហគមន៏ខ្មែរឥស្លាម លើវិស័យអបរំ និងវប្បធម៏

ចែករំលែក៖

ម៉ាឡេសុី៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស​ រួមនឹងគណៈប្រតិភូកម្ពុជា បានចូលជួបពិភាក្សាការងារ និងបន្តកិច្ចសហប្រតិបត្តិការការងារមនុស្សធម៌ ជាមួយ លោក Datuk Setia Hj Mohamed Khusrin Munavi ប្រធានក្រុមប្រឹក្សាសាសាសនាឥស្លាមរដ្ឋសឺឡាងរ ប្រទេសម៉ាឡេសុី(MAIS) ជាស្ថាប័នមួយក្រោមការគ្រប់គ្រងដោយស្តេចនៃរដ្ឋសឺឡាងរ ដែលទទួលបន្ទុកលើកិច្ចការសាសនា រចនាសម្ព័ន្ធកម្មវិធីសិក្សា និងប្រមូលហ្សាកាត់(ការបរិច្ចាគទាន) ក្នុងរដ្ឋដើម្បីបែកចែកជូនជនក្រីក្រនៅក្នុងរដ្ឋរបស់ខ្លួន។

ជំនួបនេះ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃសុក្រ៤រោចខែជេស្ន ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី២១ មិថុនា ឆ្នាំ២០១៩ នៅម៉ាឡេស៊ី ។

លោក អូស្មាន ហាស្សាន់ បានបញ្ញាក់ថា៖ ស្ថាប័នMAIS ចាប់តាំងពីឆ្នាំ២០១០ មកតែងតែបានផ្ដល់ការសហការល្អជាមួយគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា និង អង្គការមូលនិធិអភិវឌ្ឍន៍ឥស្លិមកម្ពុជា ក្រុមប្រឹក្សាMAIS ក៏បានសន្យាបន្ដជួយ អភិវឌ្ឍន៏សហគមន៏ខ្មែរឥស្លាម លើវិស័យអប់រំ និងវប្បធម៏ឲ្យមានការរីកចម្រើនទៅថ្ងៃអនាគត ។

នៅក្នុងជំនួបនេះដែរ MAISក៏បានជួយឧបត្ថម្ភនូវថវិកាចំនួន១,១២០,០០០ ដុល្លារ ថវិកានេះសំរាប់ជួយផ្តល់បច្ចេកទេស វិធីសាស្រ្តបកប្រែសៀវភៅសិក្សាពីភាសាម៉ាឡេសុី មកជាភាសាជាតិ និងភាសាចាម នៃកំរិតបឋមសិក្សាពីថ្នាក់ទី១ រហូត់ដល់ទី៦ ដោយថតចម្លងសៀរភៅទាំងនោះសំរាប់ចែកជូនសិស្សានុសិស្សិនៅតាមសាលារៀន អញ្ជើញគ្រូៗទៅបំប៉នផ្នែកគរុកោសល្យបង្រៀននៅម៉ាឡេសុី និងសំរាប់ជួយសាងសង់វិហ៊ារ,សូរ៉ាវ,សាលារៀន ,វគ្គបណ្តុះ បណ្តាលគរុកោសល្យគ្រូបង្រៀនឥស្លាម កម្មវិធីស្រាយបួស អាហារូបករណ៍សិស្ស និស្សិត ឧបត្ថម្ភប្រាក់ដល់កុមារកំព្រា ជនចាស់ជរា អំណោយមនុស្សធម៌សំរាប់គ្រោះធម្មជាតិដូចជាទឹកជំនន់ រាំងស្ងួត ភ្លើងឆេះផ្ទះ និងគ្រោះថ្នាក់ផ្សេងៗ ដោយជួយឧបត្ថម្ភជាថវិកា អង្ករ សម្ភារៈ ជាដើម ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print