គិតត្រឹមម៉ោង៧និង១៨នាទីព្រឹកនេះ សោកនាដកម្មរលំអាគារ៧ជាន់ នៅខេត្តព្រះសីហនុ អ្នកស្លាប់១៧នាក់ និងរបួស២៤នាក់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ សោដនាដកម្មបាក់អាគារនៅខេត្ត ព្រះសីហនុគឺជារឿងឈឺចាប់របស់ជាតិយើង​ ពិសេសក្រុមគ្រួសារនៃ អ្នកដែលបានបាត់បង់ជិវិតដែលជា ភរិយាឬស្វាមីឬកូនឬឪពុកម្តាយ។ ដោយឡែក
ក្រុមប្រតិបត្តិការសង្រ្គោះបង្ហាញបញ្ជីឈ្មោះអ្នកស្លាប់ទាំង១៧នាក់ និងអ្នករបួស២៤នាក់ នៃការបាក់រលំអគារនៅខេត្តព្រះសីហនុ គិតត្រឹមម៉ោង៧ និង១៨ នាទីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។
សោដនាដកម្មនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកជារឿងឈឺចាប់របស់
ជាតិយើង​ ។ ក្នុងនោះសម្តេចមានប្រសាសន៍ថា៖ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។
សោដនាដកម្មបាក់អាគារនៅខេត្ត ព្រះសីហនុគឺជារឿងឈឺចាប់របស់ ជាតិយើង​ ពិសេសក្រុមគ្រួសារនៃ អ្នកដែលបានបាត់បង់ជិវិតដែលជា ភរិយាឬស្វាមីឬកូនឬឪពុកម្តាយ។ល។
ដើម្បីចូលរួមមរណៈទុក្ខនិងជួយ ដល់ជីវភាពក្រុមគ្រួសារក្នុងនាម រាជរដ្ឋាភិបាលខ្ញុំសម្រេចបញ្ចេញ ថវិកាជាតិជួយដល់ក្រុមគ្រួសារ
អ្នកស្លាប់ក្នុងមួយនាក់៤០លាន រៀល(សែសឹបលានរៀល)ឬ ១មុឺនដុល្លា(10.000$)។
សម្រាប់អ្នកត្រូវរបួសទាំងអស់ត្រូវ ទទួលបានការព្យាបាលដោយឥត គិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋនិង ទទួលបានជំនួយក្នុងមួយនាក់ចំនួន៥លានរៀល(ប្រាំលានរៀល)។
លោក​ ប៊ិន ឈិន​ ឧបនាយករដ្ឋមន្ត្រី
ប្រចាំការនិងជារដ្ឋមន្រ្តីទីស្តីការ គណៈរដ្ឋមន្ត្រីទទួលចាត់ចែងថវិកានេះជូនបងប្អូន។

សម្តេចបន្តថា៖ យប់នេះខ្ញុំនៅបន្តតាមដានការងារ រុករកនិងសង្រ្គោះជាមួយបងប្អូន
តទៅទៀត៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print