ភ្នំពេញ៖ នៅពេលទៀបភ្លឺថ្ងៃទី២២ ខែមិថុនា អគារដែលទទួលសាងសង់ដោយជនជាតិចិននៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា បានជួបឧបទ្ទេវហេតុបាក់រលំ បណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។ ស្ថានទូតចិនប្រចាំកម្ពុជា មានអារម្មណ៍ក្ដុកក្ដួលសោកស្ដាយជាពន់ពេក និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធជនរងគ្រោះដែលបាត់បង់ជិវិតបានទៅកាន់សុគតិភព សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផង។ ជាមួយគ្នានេះដែរ សូមជូនពរឲ្យជនរងគ្រោះដែលកំពុងទទួលការព្យាបាលបានជាសះស្បើយក្នុងពេលឆាប់ៗ។
ក្រោយឧបទ្ទេវហេតុកើតឡើង ស្ថានទូតចិនប្រចាំកម្ពុជាបានទំនាក់ទំនងផ្ទាល់ជាមួយសភាពាណិជ្ជកម្មចិននៅកម្ពុជា និងសហគ្រាសចិននៅខេត្តព្រះសីហនុជាបន្ទាន់ ដើម្បីរៀបចំកម្លាំងជំនួយ និងសម្ភារៈ ចាត់ចែងគ្រឿងចក្រអេស្កាទ័រខ្នាតធំជាដេីម ចូលរួមក្នុងសកម្មភាពសង្រ្គោះឲ្យបានទាន់ពេល។ តាមដំណឹងទទួលបាន សភាពាណិជ្ជកម្មចិននៅកម្ពុជាមកទល់នឹងពេលនេះកំពុងសម្របសម្រួលកិច្ចការសង្រ្គោះជាបន្តបន្ទាប់នៅទីនោះ។
បច្ចុប្បន្ន ជនជាតិចិនដែលពាក់ព័ន្ធនឹងឧបទ្ទេវហេតុលើកនេះ ត្រូវកម្លាំងសមត្ថកិច្ចកម្ពុជាឃាត់ខ្លួនបានហើយ ភាគីចិនគាំទ្រស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបើកការស៊ើបអង្កេតតាមផ្លូវច្បាប់ និងគាំទ្រទាំងស្រុងចំពោះភាគីកម្ពុជាដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់ទៅលើជនល្មើសទាំងឡាយដែលពាក់ព័ន្ធក្នុងឧបទ្ទេវហេតុលើកនេះ។
ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩
中国驻柬使馆对西哈努克省大楼坍塌事故造成人员伤亡深表痛心
6月22日凌晨,柬埔寨西哈努克省一处由中国公民承建的大楼发生坍塌,造成多名人员伤亡。中国驻柬埔寨使馆对此深感痛心,对不幸遇难者表示哀悼,祝愿受伤人员早日康复。
事故发生后,中国驻柬使馆及时联系在西港的中资企业及商会,组织人力物力、调运大型挖掘机等设备积极参与救援。据悉,柬埔寨中国商会目前也在协调后续救援事项。
目前,相关涉事中国公民已被柬警方控制,中方支持柬有关部门依法进行调查,支持柬方对相关违法人员依法进行处理。
中国驻柬埔寨大使馆
2019年6月23日
The Chinese Embassy expresses deepest condolence to the victims of a recent building collapse in Sihanoukville
On the early morning of June 22nd, a building under construction invested by a Chinese national in Sihanoukville collapsed and caused many casualties. The Chinese Embassy in Cambodia is greatly saddened by the tragic loss, expresses its deepest condolences to the families of the victims and hopes for a speedy recovery of all that are injured in the accident.
Meanwhile, the Embassy immediately reached out to Chinese enterprises and chambers of commerce in Cambodia, mobilizing human resources, materials as well as equipments including large excavators to help with the rescue. The Chinese Chamber of Commerce in Cambodia is also coordinating follow-up rescue actions.
As three Chinese nationals related to the accident have been brought under control by the Cambodian police, the Embassy supports a thorough investigation of the accident and necessary measures by competent Cambodian authority in accordance with the law.
Chinese Embassy in Cambodia
June 23, 2019
ដោយ៖ សុខ ខេមរា