ព្រឹកនេះ អ្នកស្លាប់កើនដល់២៤នាក់ , ខណៈម៉ោង៣៖៣០នាទី ទៀបភ្លឺនេះ សម្តេចតេជោ ហ៊ុន សែន ទើបបានសម្រាក ក្រោយចូលរួមបេសកកម្មរុករកអ្នករងគ្រោះដោយសារបាក់រលំអគារ ,

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោងប្រមាណ៣៖៣០ទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែមិថុនា នេះ បានអញ្ជើញទៅសម្រាកហើយ បន្ទាប់ពីបានធ្វើដំណើរតាមរថយន្តមកកាន់ទីតាំងអគារ៧ជាន់ នៅខេត្តព្រះសីហនុទាំងយប់ ក្រោយពីបានវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីរសៀលថ្ងៃម្សិលមិញនេះ។

ការអញ្ជើញមកទាំងយប់របស់ សម្តេចតេជោ ហ៊ុន សែន នាពេលនេះ គឺដើម្បីផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសារជនរងគ្រោះនិងលើកទឹកចិត្តដល់បងប្អូនដែលកំពុងចូលរួមនៅក្នុងបេសកកម្មរុករកអ្នករងគ្រោះដោយសារអាគារបាក់រលំសង្កត់កាលពីថ្ងៃទី២២ មិថុនា កន្លងទៅនេះ នៅក្នុងខេត្តព្រះសីហនុ។

សម្តេចតេជោ មានប្រសាសន៍តាមរយៈហ្វេសប៊ុកផេកថា “ក្នុងនាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺសម្តេចមានការសោកស្តាយយ៉ាងខ្លាំងចំពោះគ្រោះថ្នាក់នេះ ហើយក៏បានចូលរួមរំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះ និងគ្រួសារនៃសព ។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានអំពាវនាវដល់សប្បុរសជនចូលរួមវិភាគទានជួយដល់គ្រួសារជនរងគ្រោះផងដែរ ។

សូមបញ្ជាក់ថា ក្រុមប្រតិបត្តិការសង្គ្រោះ បានឲ្យដឹងថា គិតត្រឹមម៉ោង៦៖៣០នាទី ព្រឹកថ្ងៃទី២៤ ខែមិថុនា នេះ ចំនួនអ្នកស្លាប់កើនដល់២៤នាក់និងអ្នករបួស២៤នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសពបុរស២នាក់ទៀត ដែលជាអ្នកខេត្តព្រៃវែងនៅក្នុងគំនរបាក់បែកនៃអគារ។

តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះ បានបណ្តាលឱ្យមនុស្សស្លាប់និងរងរបួសចំនួន៤៨នាក់ក្នុងនោះស្លាប់ចំនួន២៤នាក់ (ស្រី ៤ នាក់)ហើយអ្នករងរបួសចំនួន២៤រូប(ស្រី ២ នាក់)។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្សដែលសង្ស័យថាអាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀ ៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print