សិល្បករ៤គូដែលសមគ្នាតែមិនទាន់មានដំណឹងល្អ

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មានសិល្បករប្រុសស្រីល្បីឈ្មោះ៤គូដែលកំពុងទទួលបានការចាប់អារម្មណ៍ និងសរសើរថាពិតជាសាកសមជាគូស្នេហ៍នឹងគ្នា បើទោះបីជាពួកគេនៅមិនទាន់មានដំណឹងល្អដល់ការភ្ជាប់ពាក្យ ឬចូលរោងការជាផ្លូវការក៏ដោយ។ ពួកគេនៅតែស្ថិតក្រោមក្រសែភ្នែកនៃការតាមដានរបស់ទស្សនិកជនជាប់មិនដាច់។
​១. ឌី សូនីតា និង ចន អាឡិចហ្សូរ៉ា
​ពាក្យចំណងទាក់ទងស្និទ្ធស្នាលដែលយុវវ័យតែហៅថា Sis និង Bro បានកើតចេញពីតារាប្រុសស្រីទាំងពីដែលភ្ជាប់ទំនាក់ទំនងគ្នាផ្តើមពីមិត្តភ័ក្កិរហូតជិតដិតគ្នាខ្លាំង។ ទោះមិនដែលនិយាយចំៗអំពីចំណងស្នេហ៍ដោយចំៗប៉ុន្តែតាមរយៈសកម្មភាព កាយវិកាបានបង្ហាញថាចំណងទំនាក់ទំនងពួកគេលើសពីមិត្តភ័ក្កិ។ ពួកគេនៅតែទាក់ទាញការចាប់អារម្មណ៍ខ្លាំងនៅពេលដែលពួកគេបានបញ្ចេញស្នាដៃសម្តែងខ្លីអំពីជីវិតរស់នៅប្រចាំថ្ងៃបង្កប់ដោយទស្សនៈកំប្លុកកំប្លែងរហូតធ្វើឲ្យទស្សនិកជនតាមដានជាច្រើន ហើយពួកគេក៏អាចទទួលបានការងារជាច្រើនបន្តបន្ទាប់រួមគ្នាផងដែរ។
​២. ដួង ម៉ានិច និងថៃ អតិជាតិបុត្រ
​ទើបនឹងផ្ទុះចេញចំណងស្នេហ៍ខុសវ័យមិនបានប៉ុន្មានថ្ងៃផង ទស្សនិកជន ពិសេសក្រុមយុវវ័យបានសាទរ និងសរសើរពីភាពសាកសមគ្នា បើទោះបីជាវ័យពួកគេខុសគ្នាច្រើនក្តី។ កាយវិការ និងរូបភាពផ្អែមល្ហែមកាលពីថ្មីៗនេះបានធ្វើឲ្យទស្សនិកជនជំរុញលើកទឹកចិត្តឲ្យពួកគេបន្តស្នេហាខុសជំនាន់នេះបន្តដដែល។ ដុតអារម្មណ៍អ្នកគាំទ្រកាន់តែពោះកញ្ជ្រោលឲ្យស្នេហាខុសវ័យនេះលេចរូបរាងកាន់តែច្បាស់ក្រោយពីភាសាលេបខាយបែបស្នេហាអមដោយរូបភាពស្និទ្ធស្នាលរវាងអ្នកទាំងពីត្រូវបានទម្លាយចេញ។ យុវជនមួយចំនួនចង់ឲ្យស្នេហានេះកាន់តែលេចរូបរាងនិងក្លាយជាគំរូស្នេហាដែមានគម្លាតអាយុគ្នាច្រើនពិសេសភាគីខាងប្រុសមានវ័យតិចជាង។
​៣. ស៊ីន យូប៊ីន និងខាត់ វ៉ៃហាំង
​ល្បីល្បាញរឿងភ្ជាប់ស្នេហាអស់ជាច្រើនឆ្នាំ ក្តី ក៏ ទាំងស៊ីន យូប៊ីន និង ខាត់ វ៉ៃហាំង នៅតែមិនទាន់ទទួលស្គាល់ថាជាចំណងស្នេហ៍ច្បាស់លាស់ឡើយ។ ទោះជាយ៉ាងណាអ្នកក្នុងចង្កោមសិល្បៈបានលើកឡើងថាពួកគេពិតជាស្រលាញ់គ្នា ហើយដៃគូសម្តែង និងចូលរួមកម្មវិធីតូចធំ ពួកគេតែងរួមដំណើរជាមួយគ្នារហូតធ្វើឲ្យអ្នកគាំទ្រកោតសរសើរ និងលើកទឹកចិត្តឲ្យពួកគេបន្តរក្សាទំនាក់ទំនងស្នេហ៍និងគ្នា រហូតដល់ពួកគេអាចកសាងក្រុមគ្រួសារមួយយច្បាស់លាស់។
៤.ពេជ្រ សូលីកា និងនីកូ
​ផ្តើមពីការច្រៀងរួមគ្នាក្នុងដំបូលផលិតកម្មM កាលពីជិត១០ឆ្នាំមុន ពេជ្រ សូលីកា និងនីកូ ត្រូវបានអ្នកគាំទ្រចាត់ទុកថាជាដៃគូដែលសាកសមគ្នាខ្លាំង ស្របពេលដែលការសម្តែងមានការស៊ីសង្វាក់គ្នាខ្លាំង។

ដំណឹងចុងក្រោយគេទម្លាយថា ពេជ្រ សូលីកា ក៏ទទួលបានឱកាសច្រៀងជាថ្មីនៅលើផលិតកម្មហង្សមាសដែលគេដឹងថាមានការជួយជ្រោមជ្រែងពី នីកូ ហើយគេដឹងដែរថា ការសម្តែង និងច្រៀងរួមគ្នានឹងធ្វើឲ្យទស្សនិកជន ពិសេសអ្នកគាំទ្រពេញចិត្តជាថ្មី។ ដៃគូសម្តែងនេះក៏ទទួលបានការជំរុញលើកទឹកចិត្តពីអ្នកគាំទ្រឲ្យលេចចេញជាស្នេហាពេញលេញ ដែលមិនត្រឹមតែជាការសម្តែងនៅក្នុងបទចម្រៀង ឬលើឆាកតន្ត្រីនោះទេ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print