ខេត្តពោធិ៍សាត់៖ កុមារា.កុមារី ២នាក់បងប្អូនបង្កើត លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម នៅគ្រាដែលជីដូនរបស់ពូកគេដេកលុងលក់មួយស្របក់ ខណៈឪពុកម្ដាយចំណាកស្រុកទៅធ្វើការរកទទួលទាន នៅខេត្តព្រះសីហនុដោយផ្ញើរកូនៗរងគ្រោះនឹងម្ដាយ ។
ហេតុការណ៍ដរន្ធត់ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១ និង៣០នាទី រសៀលថ្ងៃអាទិត្យ ៦រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចទឹកស្ទឹងក្បែផ្ទះ ស្ថិតក្នុងភូមិ.ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
របាយការណ៍នគរបាលស្រុកបាកានឃើញថា កុមារារងគ្រោះ(ស្លាប់)ជាបងឈ្មោះ ម៉ុន សុខណា អាយុ ៦ឆ្នាំ ជនជាតិខ្មែរ និងកុមារីជាប្អូនឈ្មោះ ម៉ុន ស្រីនិត អាយុ ៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកឈ្មោះ នាក់ សឿន អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ និងម្ដាយឈ្មោះ កែម យឿន អាយុ ៣៤៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ ។
របាយការណ៍ដដែលបន្តទៀតថា ដោយគ្រួសារនេះទីទាល់ក្រពេកក៍ចំណាកស្រុក ទៅធ្វើការរកទទួលទាននៅខេត្តព្រះសីហនុ ដោយផ្ញើរទុកកូនៗជាជីដូនមើលថែ ប៉ុន្តែជាអកុសល់ក៍ជួបគ្រោះដ៍កំណាចបែបនេះ កុមារា.កុមារីរងគ្រោះគេឃើញនាំគ្ចាប់ត្រីក្បែទូកឈើ ១ក្បែនោះ នៅគ្រាដែលជីដូនរបស់ពូកគេដេកលុងលក់មួយស្របក់ ហើយទំនងអាចចុះទៅងូតទឹកក្បែនោះដែរ ប៉ុន្តែចុះចំកន្លែងគេជីកជ្រៅក៍លង់ស្លាប់យ៉ាងរន្ធត់បែបនេះ ៕ បុឹម ពិន
រន្ធត់ណាស់! ជីដូនដេកលក់ចៅៗលង់ទឹកស្លាប់អស់ ខណៈឪពុកម្ដាយទៅធ្វើនៅខេត្តឆ្ងាយ