អ្នកលេងកាំភ្លើងច្នៃ! ភ្លាត់ស្នៀតបាញ់ចំក្បាលបងប្រុសរបួសធ្ងន់

ចែករំលែក៖

 ខេត្តពោធិ៍សាត់៖ នេះជាកំហុសនណា? ខណៈកុមារា អាយុ ១០ឆ្នាំ លីកាំភ្លើងដែលឪពុករបស់គេកែច្នៃ យកទៅបាញ់សត្វប៉ុន្តែជាអកុសល់ចំក្បាលបងប្រុសដែលកំពុងជីកទំពាំងជាមួយជីដូន បណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅទៅសង្រ្គោះនៅរាជធានីភ្នំពេញ ។
 ហេតុការណ៍ដកម្រខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៩ និង១០នាទី ព្រឹកថ្ងៃអាទិត្យ ៦រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចគុម្ពឬស្សីក្បែផ្ទះឪពុកម្ដាយក្មេងរងរងរបួស ស្ថិតក្នុងភូមិបត់ត្រាច ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
 អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនហេតុការណ៍ដែលបានកើតឡើងនេះ គេឃើញកុមារាឈ្មោះ វុធ វុន ភេទប្រុស អាយុ ១០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកឈ្មោះ វ័ន វុធ អាយុ ៤១ឆ្នាំ និងម្ដាយឈ្មោះ ថោង សុខាង អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.ឃុំកើតហេតុ បានយកកាំភ្លើងកែច្នៃក្បែគ្រែក្រោមផ្ទះ ក្នុងគោលបំណងទៅបាញ់សត្វនៅគុម្ពឬស្សីខាងក្រោយផ្ទះចម្ងាយប្រមាណ ៥០ម៉ែត្រ ប៉ុន្តែជាអកុសល់បណ្ដាលចំក្បាលបងប្រុសបង្កើត ដែលកំពុងជីកទំពាំងជាមួយជីដូននៅកន្លែងនោះ រងរបួសយ៉ាងធ្ងន់ធ្ងរ ។
 ប្រភពព័ត៌មានខាងលើបន្តទៀតថា បងប្រុសរងរបួសធ្ងន់ដោយគ្រាប់កាំភ្លើងជាប្អូនឈ្មោះ វុធ រ៉ាត់ បងប្រុស អាយុ ១២ឆ្នាំ ជនជាតិខ្មែរ រងរបួសធ្ងន់ត្រង់ក្បាលផ្នែកខាងស្ដាំ ត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ចំណែកកុមារា(បង្ក)ជាប្អូនរួមទាំងអាវុធកែច្នៃ នគរបាលប៉ុស្តិ៍រដ្ឋបាលបឹង បត់កណ្ដោលនាំយកមកបន្តនីតិវិធី ៕ បុឹម ពិន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print