ក្រសួងធម្មការ ចាត់ជំនាញស្រាវជ្រាវករណីចៅអធិការវត្តពោធិ៍ចិនតុង ដេកជាមួយស្រី ធ្វើអោយអាប់អោនដល់តម្លៃនៃព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ រឿងរ៉ាវព្រះតេជគុណ វ៉ាន វន្នី ចៅអធិការវត្តពោធិ៍ចិនតុង រាជធានីភ្នំពេញ កំពុងល្បីខ្ទរខ្ទារពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយបែកធ្លាយរូបភាពដេកជាមួយស្រី ដែលធ្វើអោយអាប់អោនដល់តម្លៃនៃព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ។

ពាក់ព័ន្ធបញ្ហានេះ លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា ថ្លែងប្រាប់សារព័ត៍មាន នៅព្រឹកថ្ងៃទី២៤ ខែមិថុនា នេះថា លោកបានទទួលដំណឹងនេះហើយ ដោយពេលនេះ លោកបានចាត់អោយជំនាញចុះធ្វើការស្រាវជ្រាវ ថា ពិតជាមានរឿងបែបនេះ កើតឡើងឬយ៉ាងណា ។

មជ្ឈដ្ឋានជាច្រើន រិះគន់យ៉ាងខ្លាំងក្លាជុំវិញបញ្ហានេះ ដែលខ្លួនជាព្រះសង្ឃ មិនគួរប្រព្រឹត្តអំពើអសីលធម៌ បែបនេះសោះ ។

នេះមិនមែនជាលើកទី១ ទេ សម្រាប់រឿងរ៉ាវនៃអំពើរបស់សង្ឃទ្រុស្តសីលមួយចំនួន ។ ប៉ុន្តែ បញ្ហានេះ តែងតែកើតឡើង ធ្វើអោយពុទ្ធបរិស័ទអស់ជំនឿលើព្រះពុទ្ធសាសនា ព្រោះតែបុគ្គលពាលទាំងនោះ ។

លើកនេះ សង្ឃឹមថា ក្រសួងធម្មការនិងសាសនា នឹងមានវិធានការអោយបានតឹងរឹងបំផុតចំពោះ ព្រះចៅអធិការវត្តពោធិ៍ចិនតុង រូបនេះ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print