ជំនួបពិភាក្សាលើកទី៣រវាងអាមេរិកនិងកូរ៉េខាងជើង នឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ

ចែករំលែក៖

នៅពេលនេះរដ្ឋាភិបាល របស់ប្រធានាធិបតីអាមេរិកដូណាលត្រាំ នឹងខិតខំពិភាក្សា លើបញ្ហាកូរ៉េខាងជើង ឲ្យបញ្ចប់កម្មវិធីបរមាណូ នៅក្នុងអាណត្តិរបស់ប្រធានាធិបតីដូណាលត្រាំ ។ ប្រសិនបើអាមេរិក និងកូរ៉េខាងជើង ឈានដល់កិច្ចព្រមព្រៀង រំសាយអាវុធបរមាណូ ដោះដូរការលុបទណ្ឌកម្ម​ គឺជាជោគជ័យដ៏ធំបំផុតរបស់លោកត្រាំនៅអាស៊ី។ នៅពេលនោះការគាំទ្រលោកកាន់តែកើនឡើងសម្រាប់បោះឆ្នោតអាណត្តិទីពីរជាបន្តទៀត​។

មន្រ្ដីជាន់ខ្ពស់អាមេរិក បានប្រកាសថា អាមេរិកបានត្រៀមលក្ខណៈបន្តកិច្ចពិភាក្សា ស្ដីពីបញ្ហាអាវុធនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង ដើម្បីរកដំណោះស្រាយដោយសន្តិវិធី ក្នុងការលុបបំបាត់អាវុធមហាប្រល័យលោក (នុយក្លេអ៊ែរ) នៅលើឧបទ្វីកូរ៉េ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃខ៍ ប៉ុមពីវ (Mike Pompeo) បានថ្លែង កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ថា អាមេរិកបានត្រៀមរួចជាស្រេច ដើម្បីបន្តពិភាក្សាជាមួយកូរ៉េខាងជើង ប្រសិនបើកូរ៉េខាងជើងមានបំណង ចង់ពិភាក្សា អំពីការរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួន។

លោក Pompeo បានថ្លែងថា លោកសង្ឃឹមថា លិខិតថ្មីៗនេះរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ផ្ញើទៅកាន់មេដឹកនាំកូរ៉េខាងជើង លោក គឹម ជុងអ៊ុន អាចផ្តល់ជំនួយដ៏ល្អប្រសើរ សម្រាប់យើងចាប់ផ្តើមបន្តការពិភាក្សាដ៏មានសារសំខាន់ជាមួយកូរ៉េខាងជើង ដើម្បីរំសាយអាវុធនុយនុយក្លេអ៊ែរ នៅឧបទ្វីប។

ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង បានផ្សាយ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ថា លិខិតរបស់លោក ត្រាំ ផ្ញើជូនលោក គីម គឺជាលិខិត «ល្អឥតខ្ចោះ» ហើយសារព័ត៌មាននោះ បានលើកឡើងថា មេដឹកនាំ គីម បានថ្លែងថា លោកកំពុងពិចារណាយ៉ាងដិតដល់អំពីមាតិកាទាំងនោះ។ ខ្លឹមសារអ្វីខ្លះ នៅក្នុងលិខិតនោះ មិនត្រូវបានបញ្ចេញប្រាប់នោះទេ ទាំងមន្ត្រីអាមេរិក និងទាំងមន្ត្រីកូរ៉េខាងជើង។ ដោយឡែកអ្នកនាំពាក្យសេតវិមាន លោកស្រី សារ៉ា សាន់ដឺរ (Sarah Sanders) បានថ្លែងថា មេដឹកនាំ នៃប្រទេសទាំងពីរ មានការបន្តឆ្លើយឆ្លងគ្នាទៅវិញទៅមក៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print