នាយ តាក់ស៊ី សាងផ្នួសជាផ្លូវការ ដូចបំណងហើយ

ចែករំលែក៖

ភ្នំពេញ៖ អតីតតារាកំប្លែងនាយ តាក់ស៊ី ដែលមានបំណងសាងផ្នួស និងបម្រើក្នុងវិស័យព្រះពុទ្ធសាសនាជារៀងរហូតនោះ បានសម្រេចបំណងដោយបានបួសជាផ្លូវការហើយកាលពីព្រឹកថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៩​នេះនៅវត្តមួយនៃខេត្តកំពង់ស្ពឺ។ ការបួសនេះនឹងបំពេញបំណងរបស់អតីតសិល្បករល្បីឈ្មោះរូបនេះក្រោយពីលោកបានសម្រាកព្យាបាលជំងឺមួយរយៈពេលខ្លីមក។

យោងតាមគណនីយហ្វេសប៊ុករបស់នាងភីម ដែលជាអតីតភរិយាបានបង្ហាញសារ និងរូបភាពដែលនៃការ​សាងផ្នួសជាផ្លូវការហើយដោយមានវត្តមានអ្នកផលិតកម្មវិធី លោក សុវណ្ណ រិទ្ធី ហៅលោកតាវិចទ័រ តារាកំប្លែងរួមក្រុម នាងអ៊ីត នាយចឺម នាយគ្រឺន និងសាច់ញាតិមិត្តភ័ក្កិមួយចំនួនទៀត។ កម្មវិធីបួសនេះត្រូវធ្វើឡើងនៅវត្តដងទង់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

កន្លងមកអតីតតារាកំប្លែង នាយ តាក់ស៊ី ធ្លាប់បានប្រកាសថា នឹងថ្វាយខ្លួនជូនព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បើសិនខ្លួនបានជាពីជំងឺដោយមិនស្ដាយអ្វីទាំងអស់ ហើយគាត់ ក៏នឹងបើកផ្លូវឲ្យប្រពន្ធគឺនាង ភីម ចង់មានគ្រួសារថ្មីគាត់ក៏មិនហាមដែរ ព្រោះខ្លួនគាត់ថ្វាយជូនព្រះទៅរហូតហើយដែរ ។

គួរ​បញ្ជាក់​ថា នាយ​តាក់ស៊ី ធ្លាប់​ឆ្លង​កាត់​ជីវិត​ជា​ក្មេង​កំព្រា​ឪពុក ដើរ​រើស​អេត​ចាយ តែ​នាយ​ខំ​តស៊ូ រហូត​បាន​ក្លាយ​ជា​តារា​កំប្លែង​ល្បី​ឈ្មោះ បន្ទាប់​ពី​បាន​ប្រឡង​ជាប់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ ក្នុង​ក្រុម​កំប្លែង CTN នៅ​ឆ្នាំ​២០០៩-២០១០ ហើយ​ក៏​បាន​ដូរ​ឈ្មោះ​ពី មុល សារឿន មក​នាយ​តាក់ស៊ី ឯ​ភរិយា​ប្តូរ​ឈ្មោះ​ពី សុភាន់ មក​ជា​នាង ភីម ។ នាយ​តាក់​ស៊ី មាន​ស្រុក​កំណើត​នៅ​ភូមិ​វត្ត​រំដួល ស្រុក​សង្កែ ខេត្ត​បាត់​ដំបង បច្ចុប្បន្ន រស់​នៅ​ភូមិ​វត្ត​កណ្តាល ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្ត​កណ្តាល ដែល​ជា​ស្រុក​កំណើត​ភរិយា ។ នាយ​បាន​រៀប​ការ​នៅ​ឆ្នាំ​២០០៦ សព្វ​ថ្ងៃ​មាន​កូន​ប្រុស​ម្នាក់ផងដែរ ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print