ក្មេងស្រីអាយុ២ឆ្នាំ បានលង់ទឹកលូដាក់ឲ្យទាហែលលេងស្លាប់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ក្មេងស្រីម្នាក់បានរអិលជើងចូលទឹកលូដាក់សម្រាប់​ឲ្យសត្វទាផឹក និងហែល បណ្តាលឲ្យលង់ស្លាប់ ដោយមិនមាននរណាបានឃើញ នៅពេលឪពុកបានយកកូនទៅផ្ញើជីដូនជួយមើលថែ ។ ហេតុការណ៍នេះ កើតឡើងកាលពីអំឡុងម៉ោង៣និង១០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញ ខណៈម្ចាស់បានចិញ្ចឹមទានៅក្នុងបរិវេណផ្ទះស្ថិតក្នុងភូមិខ្ទុំកើត ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ឪពុកក្មេងស្រីរងគ្រោះឈ្មោះ ផែន អាយុ២៥ឆ្នាំ និងឈ្មោះ លាង លក្ខណា អាយុ២៥ឆ្នាំ ជាម្ដាយ រស់នៅភូមិឃុំកើតហេតុខាងលើ ។

ឪពុកបាននិយាយឲ្យដឹងថា កូនគាត់ឈ្មោះ តូច កញ្ជនា ភេទស្រី អាយុ២ឆ្នាំ ជាតិខ្មែរ នឹងឈ្មោះថន សារ៉ា ភេទប្រុស អាយុ៤១ឆ្នាំ ត្រូវជាជីតារបស់ជនរងគ្រោះ រស់នៅភូមិ-ឃុំជាមួយគ្នា​ នៅពេលនោះ លោកយាយអាចភ្លេចភ្នែកមួយភ្លែត ទើបធ្វើឲ្យក្មេងរងគ្រោះដើរទៅលេងកន្លែងទឹកលូ ដែលដាក់សម្រាប់ឲ្យសត្វទាលេងនៅក្រោយបន្ទប់ទឹក បណ្តាលឲ្យរអិលជើងធ្លាក់ចូលទឹកលូនោះបណ្ដាលឲ្យលង់ស្លាប់តែម្ដង ។

ចំពោះករណីនេះ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានចុះទៅដល់កន្លែងកើតហេតុ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីគរ ,ក្រុមគ្រូពេទ្យមណ្ឌលសុខភាពជីគរ ស្រាវជ្រាវ និងពិនិត្យសាកសពឃើញថា ពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន និងប្រគល់សាកសពជនរងគ្រោះអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕​ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print