ខេត្តព្រះសីហនុ៖ ក្រុមប្រតិបត្តិការសង្គ្រោះបានឲ្យដឹងថា គិតត្រឹមម៉ោង ៤ និង៣០នាទីសៀលថ្ងៃទី២៤ ខែមិថុនាឆ្នាំ ២០១៩នេះ បានរកឃើញមនុស្ស ៤ នាក់បន្ថែមទៀតចេញពីគំនរបែកបាក់នៃអគារនៅក្រុងព្រះសីហនុ ក្នុងនោះព័ត៌មានបឋមថា ២ នាក់នៅរស់ និង ២ នាក់ស្លាប់ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ២៨នាក់ និងអ្នករបួស២៦ នាក់។
តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះបានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន ៥៤ នាក់ក្នុងនោះស្លាប់ចំនួន ២៨នាក់ (ស្រី ៤ នាក់)ហើយអ្នករងរបួសចំនួន២៦នាក់(ស្រី ២ នាក់)។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្សដែលសង្ស័យថាអាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត៕
...