ព្រហើនមែន… ខណៈមានជនមិនស្គាល់មុខជិះរថយន្តបាញ់រះជាច្រើនគ្រាប់ ចូលផ្ទះមួយកន្លែង «យីហោបោកអ៊ុតទំនើប» មន្ទីរពេទ្យ Royal សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖ មានករណីដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងដោយជនមិនស្គាល់មុខ បានជិះរថយន្តមិនចាំម៉ាកមកឈប់ ហើយបាញ់រះជាច្រើនគ្រាប់ ប្រមាណ៨- ៩គ្រាប់ ចូលផ្ទះល្វែងមួយកន្លែង «យីហោបោកអ៊ុតទំនើប» ស្ថិតនៅខាងក្រោយមន្ទីរពេទ្យ Royal សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាកណ្តាលរាត្រីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ មុននេះ ។

កម្លាំងសមត្ថកិច្ចរួមមាននគរបាល និងកម្លាំងអាវុធហត្ថ បានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ពាក់ព័ន្ធនឹងករណីបាញ់រះជាច្រើនគ្រាប់នេះ ដើម្បីពិនិត្យមើល, ប៉ុន្តែទោះបីយ៉ាងណាករណីនេះមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយទេ តើខ្មាន់កាំភ្លើងខឹងដោយសារមូលហេតុអី ឬចេតនាទុច្ចរិតណាមួយ។

សមត្ថកិច្ចបានសាកសួរទៅលើម្ចាស់ទីតាំងដើម្បីក្តោបមុខសញ្ញាបន្តការស្រាវជាវ ។ ចំណែកម្ចាស់ និងក្រុមគ្រួសារនៅក្នុងផ្ទះដែលរងការបាញ់ប្រហារ មានភាពភិតភ័យយ៉ាងខ្លាំងចំពោះហេតុការណ៍ដ៏សាហាវនេះ ហាក់សម្រុកបាញ់មិនញញើតដៃ តែមិនទាន់បញ្ជាក់ថាជនរងគ្រោះរបួស និងូចខាតសំភារៈជាក់លាក់នៅឡើយទេ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print