នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ យកដុំឥដ្ឋគប់លើក្រុមអ្នកទេសចរ បណ្តាលឲ្យរបួសធ្ងន់ និងម៉ូតូ​ខូចខាត

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពបង្កហិង្សាគប់ និងវាយជនរងគ្រោះដែលជាអ្នកទេស​ចរមកពីបណ្តាខេត្តបណ្តាលឲ្យរបួសធ្ងន់ និងម៉ូតូខូចខាត ត្រូវបានកម្លាំងផ្នែកយុត្តិធម៌នៃអធិការដ្នាននគរ​បាលស្រុកមេមត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដារចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង​០០និង​១៣នាទីរំលងអធ្រាត្រ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ តាមបញ្ជារបស់លោកខៀវ ពណ្ណារាយ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តត្បូងឃ្មុំ ។

ប្រភពព័ត៌មានឲ្យដឹងថា ជនរងគ្រោះដែលរងអំពើហិង្សាដោយចេតនាឈ្មោះ គី បញ្ញា ភេទប្រុស អាយុ២៧ ឆ្នាំជាតិខ្មែររស់នៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ប្រភពបន្តថា ក្នុងខណៈជន​រងគ្រោះជិៈម៉ូតូជាក្រុមលក្ខណៈទេសចរណ៍មកពីខេត្តមណ្ឌលគិរី ត្រូវបានក្រុមជនសង្ស័យយកដុំឥដ្ឋគប់និងវាយទៅលើជនរងគ្រោះខាងលើ បណ្តាលឲ្យរងរបួសធ្ងន់ និងម៉ូតូបាក់បែកខូចខាតច្រើន ។ ការឃាត់ខ្លួនធ្វើឡើងកាលពីវេលាម៉ោង០០និង១៣នាទីរំលងអធ្រាត្រថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ តាមបញ្ជារបស់លោក​ខៀវ ពណ្ណារាយ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តត្បូងឃ្មុំ ។

ជនសង្ស័យទាំង២នាក់ដែលត្រូវកម្លាំងនគរបាលចាប់ឃាត់ខ្លួន ទី១-ឈ្មោះវឿន នីរុន ភេទ ប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរនៅភូមិ ដារកណ្ដោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងទី២-ឈ្មោះប៉ាត ដែន ភេទប្រុស អាយុ​២៥ឆ្នាំនៅភូមិ ឃុំកើតហេតុខាងលើ។

បច្ចុប្បន្នជនសង្ស័យទាំងពីរកម្លាំងជំនាញបាន នាំខ្លួនមកអធិការដ្ឋានដើម្បីសាកសួរនិងកសាងសំណុំ​រឿងតាមនីតិវិធី ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print