ស្គាល់អត្តសញ្ញាណ និងឃាត់ខ្លួនជើងខ្លាំងបាញ់បោះសេរី១១គ្រាប់ នៅទឹកថ្លា ជានគរបាល នាយរងការិយាល័យប្រឆាំងគ្រឿងញៀន(ក៤)…មហាជនស្អប់ខ្ពើមបំផុតជនប្រភេទនេះ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលបានបាញ់គម្រាមគូសត្រូវរហូតដល់១១គ្រាប់ ដោយកាំភ្លើងអាកានោះ ត្រូវបាន គេរាយការណ៍ថា៖ ជនបង្កមានតួនាទី ជានាយរងការិយាល័យប្រឆាំគ្រឿងញៀន(ក៤)។

ក្រោយធ្វើសកម្មភាពមិនបាន១ម៉ោងផងនគរបាលខណ្ឌសែនសុខ ក្របួចជាប់ ធុំក្លិនស្រាចង់ពុលស្រវឹងដល់សមត្ថកិច្ចថែមទៀត ។ឃាត់ខ្លួនកាលពីវេលាម៉ោង១២និង១៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ព្រោះតែរឿងបាញ់រះលើផ្ទះរបស់ពលរដ្ឋ ដោយសារគំនុំគំគួន បាញ់ស្រាយកំហឹង។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ជនសង្ស័យមានឈ្មោះ ហេង សុវណ្ណារ៉ា ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ នគរបាល មានតួនាទីជា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន (ក៤) នៃក្រសួងមហាផ្ទៃ។

ហេតុការណ៍បាញ់បោះខាងលើបានកើតឡើង នៅវេលាម៉ោង ម៉ោង១១៖៣០នាទី យប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះបោកអ៊ុតស៊េរីទំនើប ផ្លូវបេតុង ក្រោយមន្ទីពេទ្យរ៉ូយ៉ាល់ភ្នំពេញ ភូមិទឹកថ្លា សង្កាត់ថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុ ជនសង្ស័យ ត្រូវគេឃើញ បានបើករថយន្តម៉ាកហុីយ៉ាន់ ស្តារ៉ិចព័ណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AX-9509 ទៅឈប់មុខផ្ទះកើតហេតុ មើលទៅទំនងជាស្រវឹងផង។

បន្តិចក្រោយមក ជនសង្ស័យ ក៏បានដកកាំភ្លើង ម៉ាក AK ស្វាយបត់ បាញ់រះសំដៅផ្ទះរបស់ជនរងគ្រោះប្រមាណជា១២គ្រាប់ ប៉ុន្តែសំណាងល្អដែលមិនបង្កឲ្យមានអ្នករងរបួស។ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យ បានព្យយាមបើករថយន្តរត់គេចចេញពីកន្លែងកើតហេតុ តែត្រូវសមត្ថកិច្ចជំនាញតាមចាប់ខ្លួនបាន និងដកហូតវត្ថុតាងបានភ្លាមៗ បន្ទាប់ពីមានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ។

លោកអធិការខនណ្ឌសែនសុខ បានបញ្ជាក់បន្ថែមថា ករណីបាញ់រះជាច្រើនគ្រាប់នេះ អាចជារឿងគំនុំចាស់ ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់ដឹងច្បាស់ថា ជាគំនុំអ្វីនៅឡើយទេ។

វត្ថុតាងចាប់យកមាន កាំភ្លើង AK១ដើម សំបកកាទុស១១សំបក ក្បាលគ្រាប់ចំនួន២ និងគ្រាប់ក្នុងបង់ ចំនួន១២គ្រាប់។ មជ្ឈដ្ឋានទូទៅគាំទ្រចំណាត់ការនគរបាលខណ្ឌ សែនសុខ ទៅលើជនគ្មានសីលធម៍ និងមិនសមជាសមត្ថកិច្ចដែលមានតួនាទីនោះ ពិសេសសង្គមស្អប់ខ្ពើមបំផុត។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ ខណ្ឌសែនសុខ បានឃាត់ខ្លួន ជនសង្ស័យ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនខ្លួន ទៅសាលាដំបូងចាត់ការតាមផ្លូវច្បាប់៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print