ម្ចាស់ផ្ទះសង១០ម៉ឺនដុល្លារ ដើម្បីបញ្ចប់កុងត្រាមុនពេលកំណត់ជាមួយអ្នកជួលផ្ទះតែរើអីវ៉ាន់បង្កការខូចខាតរបស់របរកើតជាជម្លោះ

ចែករំលែក៖

ភ្នំពេញ៖  ម្ចាស់ផ្ទះជួលសុខចិត្តចេញសំណង១០ម៉ឺនដុល្លារ ដើម្បីបញ្ចប់កុងត្រាមុនពេលកំណត់ជាមួយអ្នកជួលផ្ទះ ហើយក៏មានការឯកភាពព្រមព្រៀងគ្នាទាំងអស់ ប៉ុន្តែដល់ពេលរើអីវ៉ាន់សម្ភារៈមួយចំនួនបែរជាបង្ករឲ្យមានការខូចខាតរបស់របរអស់ជាច្រើន ធ្វើឲ្យម្ចាស់ផ្ទះទប់ចិត្តមិនបានទើបមានជម្លោះរហូតដល់ឃាត់មិនឲ្យរើអីវ៉ាន់បន្តទៀត បន្ទាប់មកក៏មានសម្របសម្រួលពីអាជ្ញាធរខណ្ឌចំការមននិងប៉េអឹមក្រុងផងដែរ។

ហេតុការនេះកេីតឡេីង កាលវេលាម៉ោង២រសៀលថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ ២០១៩នៅចំណុចផ្ទះលេខ៣ ផ្លូវព្រះនរោត្ដម ស្ថិតនៅភូមិ១០ សង្កាត់ទន្កេបាសាក់ ខណ្ឌចំការមន ។

លោក ឌី សុផលប្រធានការិយាល័យ អន្តរវិស័យខណ្ឌចំការមនបានអោយដឹងថា ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ថាមានទំនាស់ម្ចាស់និងអ្នកជួលផ្ទះដោយប្រកែកមិនអោយរុះរេីសឥវ៉ាន់ចេញដោយសារពេលរេីសផ្ទះតាមកិច្ចសន្យាជួលភាគី (ក) លោក ស្រៀង ទីតូ (១) ។ ភាគី (ខ) លោកស្រី រស់ ដារ៉ា កាន់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរលេខ ០១០៣៧៥៥៤៦ (១)តែរុះរេីសធ្វេីខូចខាតសម្ភារ:ក្នុងផ្ទះបង្អួចកញ្ចក់បែកនិងទ្វារឈេីនិងខូចខាតទ្រព្យសម្បត្តិផ្សេងទៀត។

លោកបន្តថា ក្រោយមកក៏បានផ្អាកការរុះរេីសរងចាំនៅរសៀលថ្ងៃនេះនឹងបង្កេីតគណ:កម្មការមានអភិបាលរងនិងមន្រ្តីជំនាញសាលាខណ្ឌសម្របសម្រួលម្ដងទៀតរកដំណោះស្រាយណាមួយអោយភាគីទាំងសងខាងដេីម្បីបញ្ចប់រឿងហេីយអាជ្ញាធរមិនចង់អោយភាគីខាងណាឈ្នះឬក៏ចាញ់នោះទេ គឺចង់អោយស្មេីគ្នាដោយសារសុទ្ធតែប្រជាពលរដ្ឋខ្មែរដូចគ្នា ។

ជាមួយគ្នានោះដែរយើងឃើញមានការអន្តរាគមន៍ពីមន្ត្រីប៉េអឹមខណ្ឌចំការមននិងប៉េអឹមរាជធានីភ្នំពេញដែលបានចុះមកទីថាំងទំនាស់នោះផងដែរទោះយ៉ាងណាភាគីម្ចាស់ផ្ទះនិងអ្នកជួលមិនទាន់ឯកភាពគ្នាដែរ។

គួរបញ្ជាក់ថា ភាគីម្ចាស់ផ្ទះលោកសៀង ទីតូ បានយល់ព្រមសងសំណងទឹកប្រាក់រួមចំនួន 10 ម៉ឺនដុល្លារដើម្បីបញ្ចប់កុងត្រាមុនពេលកំណត់និងការចណាយទិញឬសម្ភារ:ដែលសាងសង់ក្នុងផ្ទះហើយភាគីអ្នកជួលឈ្មោះលោកស្រីរស់ ដារ៉ាក៏បានយល់ព្រមតាមសំណើររបស់ម្ចាស់ផ្ទះប៉ុន្តែអ្វីដែលបង្កជាជម្លោះនេះគឺដោយសារភាគីអ្នកជួលផ្ទះពេលមកអីវ៉ាន់បែរជាធ្វើការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់លោក សៀង ទីតូម្ចាស់ដីនិងផ្ទះថ្មីទៅវិញ៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print